
នាវាដឹកយន្តហោះអាមេរិក កំពុងធ្វើដំណើរពីកំពង់ផែ ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក ទៅទីក្រុង Sasebo ប្រទេសជប៉ុន ដើម្បីចូលរួមសមយុទ្ធ ក្រោយកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលទី៦ ទទួលជោគជ័យនាពេលថ្មីៗនេះ។ បើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចុះផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
មេបញ្ជាការកងទ័ពជើងទឹកអាមេរិកលោក Andrew Smith បាននិយាយថា នាវាដឹកយន្តហោះ USS Wasp មកពីកងនាវាចរណ៍លេខ ៧ បានដឹកជញ្ជូនយន្តហោះចម្បាំង F- 35B, AV-8B Harrier និងឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង ចូលរួមជាមួយយោធាជប៉ុន ក្នុងគោលបំណងប្រតិបត្តិការក្នុងតំបន់។ USS Wasp នឹងជួយដល់ការប្ដេជ្ញាចិត្តរបស់អាមេរិក ចំពោះសន្តិសុខដែនសមុទ្រប៉ាស៊ីហ្វិក និងស្ថេរភាពនៅអាស៊ី។
គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា យន្តហោះចម្បាំង F-35 រហូតដល់ទៅ ១០០គ្រឿង គ្រោងនឹងហោះហើរនៅជិតឧបទ្វីបកូរ៉េ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ខណៈទីក្រុងសេអ៊ូល និងតូក្យូ បានព្រមព្រៀងគ្នាទិញជាង ៤០នាក់ ពីក្រុមហ៊ុន Lockheed Martin៕

