
លោក ង៉ែត ម៉ាន់ឌី ដែលត្រូវបានគេស្គាល់ថាជា បណ្ឌិត ផ្នែកគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលលោកតែងតែចែករំលែកនូវទស្សនៈ និងគំនិតល្អៗតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ ហើយនៅប៉ុន្មានម៉ោងមុននេះ ឃើញសង្កេតឃើញនៅលើគណនីហ្វេសប៊ុកលោកមាន ចេញជាកំណាព្យថ្មីទៀតហើយ ក្នុងឱកាសបុណ្យទាន បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ យើងនេះ ដែលមានខ្លឹមសារថា៖
ជីវិតអើយរែងស្លាប់ជៀសមិនរួច ពុំគួរចិត្តគួចចង់រស់តែឯង
ជីវិតតាមពិតប្រៀបបាននឹងផ្សែង រស់មិនអង្វែងរសាត់បាត់ទៅ។
បើមុននឹងស្លាប់ម្តេចមិនសាងល្អ ប្រព្រឹត្តតែធម៌ សុច្ចរិតត្រឹមត្រូវ
ហ្វឹកហាត់ដួងចិត្តកុំអោយខុសផ្លូវ កុំអោយអាស្រូវពូជពង្សខេមរា។
ជីវិតអើយរែងស្លាប់តាមកម្មា ម្តេចកាប់ប្រហារកិបកេងបន្លំ ទ
ន្រ្ទានជីវិតលួចភាពសុខុម រស់មិនជួបជុំអកព្រាត់បង្គង។
បង្គងអកក្អែកបង្គងឈើព្រៃ ជាទីអាស្រ័យម្រឹគក្នុងព្រឹក្សា
សត្វរស់ជុំជិតអាស្រ័យផងគ្នា ប្លែកតែមនុស្សាមិនមានអាស្រ័យ។
បានកើតជាមនុស្សកំណើតប្រពៃ កុំប្រាសខន្តីចាកឆ្ងាយមេត្តា
កតញ្ញូជាប់ខ្លួនរស់ឆ្ងាយបរា ផ្សាយចិត្តមេត្តាករុណាសព្វសត្វ។
រស់ដោយស្រលាញ់រស់ឆ្ងាយវិបត្តិ រស់មិនមានព្រាត់រស់ជុំសន្តាណ
រស់ដោយវឌ្ឍនៈរស់ដោយសុខសាន្ត រស់មិនបំពានរៀនរស់រួមគ្នា៕
៚ រៀនរស់រួមគ្នា ព្រោះយើងជាមនុស្ស ជាខ្មែរតែមួយ!!
រីករាយបុណ្យភ្ជុំបិណ្ឌ ទិវាសួរស្តី!!៚
ជាមួយគ្នានេះដែរ យើងក៍សង្កេតឃើញមួយឃ្លានេះ ដែលកំពុងចាក់ដោតយ៉ាងខ្លាំងផងដែរ ៖
បើធ្វើនយោបាយដើម្បីជាតិ គ្រប់យ៉ាងគឺស្របតាមការចង់បានរបស់ជាតិ និងប្រជារាស្រ្ត តែបើ ធ្វើនយោបាយដើម្បីលុយគួរតែធ្វើ ជំនួញ តែបើយកនយោបាយមកធ្វើជាជំនួញ ប្រជារាស្រ្ត ជាកម្មកររបស់អ្នកនយោបាយ មិនមែនជាម្ចាស់ឆ្នោតទេ។
