Sponsor
Amapapa News

តាកែវ ៖ ខណៈដែលតម្លៃទឹកស្អាតនៅបណ្ដាលខេត្តមួយចំនួនមានតម្លៃទាបជាពិសេសរាជធានីភ្នំពេញមានតម្លៃប្រមាណតែ៨រយរៀលក្នុងមួយម៉ែត្រគូប តម្លៃទឹកស្អាតនៅក្នុងខេត្តតាកែវមានតម្លៃថ្លៃយ៉ាងខ្ពស់ ពោលគឺមានតម្លៃចាប់ពី១៧៥០រៀលដល់៣០០០រៀលក្នុងមួយម៉ែត្រគូប។

យោងតាមរបាយការណ៏របស់ការរិយាល័យទឹកស្អាតនៃមន្ទីរសិប្បកម្មនិងឧស្សាហកម្មខេត្តតាកែវបានបង្ហាញថា នៅក្នុងខេត្តតាកែវមានស្ថានីយ៏ផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន១៨ មានបរិមាណផលឹតទឹកស្អាតបានចំនួនជាង២៩ម៉ឺនម៉ែត្រូគូបនិងបានចែកចាយលក់អោយប្រជាពលរដ្ឋចំនួនជាង២៣ម៉ឺនម៉ែត្រគូប។

រីឯតម្លៃលក់ក្នុងមួយគូបពី១៧៥០រៀលទៅ៣០០០រៀលក្នុងមួយម៉ែត្រគូប។ លោក កេត ព្រុង ប្រធានមន្ទីរសិប្បកម្មនិងឧស្សាហកម្មខេត្តតាកែវបានថ្លែងថា តម្លៃទឹកខ្ពស់នេះគឺមិនមែនភាគីក្រុមហ៊ុនយកតាមតែអំពើចឹត្តនោះទេ គឺមានការយល់ព្រមអោយយកពីក្រសួងសិប្បកម្មនិងឧស្សាកម្ម។

ហើយមូលហេតុដែលក្រសួងអោយយកតម្លៃខ្ពស់បែបនេះគឺបណ្ដាលមកពីក្រុមហ៊ុនបានចំណាយទុនច្រើនលើការជីកស្រះ តបណ្ដាញទូយោទឹក ថ្លៃអគ្កីសនី រីឯការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋនៅជនបទប្រើតិចតួចបំផុត ពោលក្នុងមួយខែពួកគាត់ប្រើអស់២ទៅ៣ម៉ែត្រគូបឬបើប្រើច្រើនអស់តែ៥ទៅម៉ែត្រគូបតែប៉ុណ្ណោះ។ ការចចារលើតម្លៃទឹកនេះក្រសួងនិងពិភាក្សាជាមួយក្រុមហ៊ុនក្នុងរយៈពេល៥ឆ្នាំម្ដង។

លោកប្រធានមន្ទីរសិប្បកម្មនិងឧស្សាហកម្មក៏បានជម្រុញអោយបងប្អូនប្រជាពលរដ្ឋរាយការណ៏មកមន្ទីរសិប្បកម្មនិងឧស្សាហកម្ម ប្រសិនបើបងប្អូនសង្កេតឃើញថានាឡិការស្ទង់ បានដើរលឿនខុសប្រក្រតីដែលនាំអោយការប្រើប្រាស់ទឹករបស់បងប្អូនមានការកើនឡើងខ្ពស់ នោះមន្រ្តីមន្ទីរនិងសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកចុះពិនិត្យនាឡិការស្ទង់ជូនបងប្អូនភ្លាមៗតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor