Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ជនសង្ស័យល្មោមកាមម្នាក់ បានធ្វើសកម្មភាព​ចាប់​រំលោភក្មេងស្រីអាយុ៧ឆ្នាំ កាលពីវេលាម៉ោង៤នឹង៤០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ នៅត្រង់ចំណុចខ្ទមចាំចម្ការ ស្ថិតនៅភូមិ ជ្រៃ សង្កាត់យក្ខឡោម ក្រុងបានលុង ហើយ​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង៧នឹង៣០នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះម្សិលមិញ។

យោងតាមរបាយការណ៍ពីនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យុន ចាម ភេទប្រុសអាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ចាអ៊ុងកេត ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី មុខរបរ កសិករ។ ចំណែកជនរងគ្រោះឈ្មោះ ធ.ស.ត អាយុ៧ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ ឡូន សង្កាត់ យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ជាសិស្ស។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីធ្វើការស្រាវជ្រាវ និងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់៕

ជនសង្ស័យ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor