Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ បាន​ប្រាប់​ឲ្យ​ថា​ ទីក្រុង​មូស្គូ​ ធ្វើ​ការ​សាកល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប​ ទទួល​បាន​ជោគជ័យ​ ហើយ​ទុក​ប្រើប្រាស់​សម្រាប់​ការ​អភិវឌ្ឍ​ជំនួយ​មីស៊ីល​នា​ពេល​អនាគត​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​អង្គារ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៧។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ បាន​និយាយ​ថា​ ការ​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប​ RS-12M Topol​ ចេញ​ពី​កន្លែង​ធ្វើតេស្ត​ Kapustin Yar​ ភាគ​ខាង​ត្បូង​ទីក្រុង​ Astrakhan​ ប្រទេស​រុស្ស៊ី​ ដោយ​ធ្លាក់​នៅ​ក្នុង​តំបន់​មួយ​ ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​ (Kazakhstan)។ ក្រសួង​បាន​បន្ថែម​ទៀត​ថា​ ការ​បាញ់​បង្ហោះ​នេះ​ បំណង​សាកល្បង​ឧបករណ៍​ប្រយុទ្ធ​កម្រិត​ខ្ពស់​ និង​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​សត្រូវ​។

ទន្ទឹម​នឹង​នេះ​ មីស៊ីល​ ដ៏​រឹងមាំ​ខាង​លើ​ ដែល​មាន​សមត្ថភាព​ផ្ទុក​នូវ​ក្បាល​គ្រាប់​ជា​ច្រើន​ប្រភេទ​ ព្រម​ទាំង​រចនា​ឡើង​ សម្រាប់​ជំនួស​កាំជ្រួច​មីស៊ីល​ UR-100N​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កាំជ្រួច​ប្រភេទ​ SS-19 Stiletto​ ដែល​បង្កើត​ឡើង​ដោយ​ អង្គការ​ណាតូ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor