Sponsor
Amapapa News

ព្រោះ​តែ​ស្រឡាញ់​អាជីព​សិល្បៈ​យុវវ័យ​មួយ​ចំនួន​សុខចិត្ត​បោះបង់​ការ​សិក្សា​ ឬ​ការងារ​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ តែ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ក៏​មាន​អ្នក​ជោគជ័យ​ និង​អ្នក​បរាជ័យ​ផង​ដែរ​។ យ៉ាង​ណា​មិញ​យុវជន​ ផេង​ សុភារឿន​ ហៅ ​លិកាង​ ព្រោះ​តែ​ក្ដី​បំណង​ស្រឡាញ់​អាជីព​ចម្រៀង​លោក​បាន​បោះបង់​អាជីព​ជា​គ្រូ​បង្រៀន​ភាសា​ចិន​មក​ផ្សងព្រេង​ក្នុង​វិថី​សិល្បៈ ​តែ​ទី​បំផុត​ក្ដី​សុបិន​របស់​លោក​ចាប់ផ្ដើម​មាន​ពន្លឺ​ហើយ ​ខណៈ​ដែល​រូប​គេ​ត្រូវ​បាន​ផលិតកម្ម​ សាស្តា​ ហៅ​ធ្វើ​កុងត្រា​រយៈពេល​៥​ឆ្នាំ ​និង​មាន​បទ​ចម្រៀង​ចេញ​លើ​ទីផ្សារ​ចំនួន​៦បទ។​

លោក​ លិកាង ​បាន​ប្រាប់​ពី​ដំណើរ​ខ្សែ​ជីវិត​ថា ​លោក​ធ្លាប់​បាន​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​ចិន​មាន​រយៈពេល​បួន​ឆ្នាំ​មក​ហើយ​  ប៉ុន្តែ​ថ្មី​ៗ​នេះ​លោក​ក៏​បាន​បោះបង់​អាជីព​គ្រូ​បង្រៀន​ចោល​ ដោយ​បាន​យក​ពេល​មក​ហាក់​ច្រៀង ​ព្រោះ​លោក​ស្រឡាញ់​អាជីព​សិល្បៈ​ និង​មាន​ក្ដី​បំណង​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ម្នាក់​។ តារា​រូប​នេះ​បន្ត​ថា​ ក្រោយ​ពី​លោក​បាន​ព្យាយាម​ហាត់​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​ សាស្តា​ មួយ​រយៈ​ក៏​ទទួល​បាន​លទ្ធផល​ល្អ​ និង​បាន​ចូល​ធ្វើតេស្ត​សំឡេង ​ខាង​ផលិតកម្ម​គេ​ពេញ​ចិត្ត​ ក៏​បាន​ហៅ​លោក​ចូល​ធ្វើ​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ​តែម្ដង​។

តារា​ថ្មី​រូប​នេះ​បន្ត​ថា​ មក​ដល់​ពេល​នេះ​លោក​បាន​ចេញ​បទ​ចម្រៀង​ជា​Ausio​ មាន​ចំនួន​៦​បទ​មក​ហើយ​ មាន​ដូច​ជា​បទ​ "ឱប​ជាប់​ទ្រូង​ហើយ​នៅ​តែ​គេ​ឆក់​បាត់​  ឈឺចាប់​ដល់​ស្លាប់​ជា​រឿង​របស់​បង​គ្មាន​អូន​បេះដូង​បង​ស្រាប់​តែ​ឈប់​លោត​ នៅ​ស្រលាញ់អូន​ដូច​ថ្ងៃ​មុន ព្រម​ធ្វើ​ជា​មនុស្ស​ខូច​ចិត្ត​កំដរក្ដី​សុខ​របស់​អូន និង​បទ  ស្រលាញ់​បង​ប៉ុន្មាន​ថ្ងៃ​ទៀត​? "។

លោក​បន្ត​ថា ​បទ​ទាំង​អស់​នេះ​ក៏​បាន​ថត​ជា​MV​មួយ​ចំនួន​ហើយ​ដែរ​ រង់ចាំ​តែ​ថ្ងៃ​ចេញ​លក់​ទេ។​ តារា​រូប​នេះ​បញ្ជាក់​ថា ​ការ​បោះបង់​អាជីព​ជា​គ្រូ​បង្រៀន​មក​ស្រវា​អាជីព​ចម្រៀង​ជា​ជម្រើស​របស់​លោក​ ដូច្នេះ​ហើយ​លោក​ត្រូវ​តែ​ខិតខំ​ពង្រឹង​ការ​ច្រៀង​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ ហើយ​ពេល​នេះ​អាជីព​ចម្រៀង​លោក​ក៏​អាច​និយាយ​បាន​ថា​ជោគជ័យ​មួយ​កម្រិត​ហើយ​ ព្រោះ​មាន​ផលិតកម្ម​គេ​ហៅ​កុងត្រា​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor