Sponsor
Amapapa News

ខេត្ត​កណ្តាល​៖ បុរស​ម្នាក់​ត្រូវ​បានប្រជាពលរដ្ឋ​​ស្វាគមន៍​ម្នាក់​ៗ​មួយ​ដៃ​ៗ​​ ​ក្រោយពី​ចូលលួច​របស់​របរ​និង​ទូរស័ព្ទដៃ​​ក្នុង​ឃ្លាំង​ដាក់​រថយន្ត ​របស់​ឈ្មោះ ​ទី ​សេង​ចាំង​​ ភេទ​ ប្រុស​ អាយុ​៣​២​ឆ្នាំ​ ស្ថិត​នៅ​ភូមិ​ ព្រែក​បាឡាត់​ឆឹង ​ឃុំ ​ត្រើយស្លា​ ស្រុក​ ស្អាង ​កាល​ពី​​វេលា​​​ប្រមាណ​​ម៉ោង​២​:៣៥​នាទី  ​​ឈាន​ចូល​​ថ្ងៃ​ទី​០​៩​.០​៩​.​២​០​១​៧​នេះ​​ ។​

​តាម​សមត្ថកិច្ច​ស្រុក​ស្អាង​ឲ្យដឹង​ថា ជនសង្ស័យ​មាន​​ឈ្មោះ ​ឃីម ​សុធា (​​អោក ​) ភេទ​ ប្រុស​ អាយុ​ ៣​០​ឆ្នាំ​នៅ​ភូមិ​ ព្រែក​ប៉ាន​ ឃុំ​ត្រើយស្លា ​ស្រុក​ ស្អាង ​មុខរបរ​ មិន​ពិត​ប្រាកដ​។​ ពាក់ព័ន្ធ​​​នឹង​​រឿង​ហេតុ​​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ នៅ​ពេល​កន្លង​មក​នៅ​ក្នុង​ឃ្លាំង​របស់​ជនរងគ្រោះ​ បាន​បាត់​ទូរស័ព្ទ​ចំនួន​០​៣​​គ្រឿង ​បូមឡាន​និង​អាគុយ​

​​​លុះ​ដល់​ថ្ងៃ​ទី​០​៩​.​០៩.​​២០១៧​ ឈ្មោះ​ ឃីម​ សុធា ​(​អោក​)​ ​បាន​លួច​ចូល​តាម​ទ្វារ​ខាង​ក្រោយ​ហើយ​បាន​ រើ ​កកាយ ​កន្លែង​ដាក់​សម្ភារៈ​ ហើយ​លួច​យក ​ទូរស័ព្ទដៃ​​និង​បូម​រថយន្ត​ភ្លាម​នោះ​មាន​ ឈ្មោះ នី ស៊ីតាក់​ បាន​ភ្ញាក់​ពី​ដេក​ឃើញ​ជនសង្ស័យ​កំពុង​លួច​សម្ភារៈ ​ក៏​ស្រែក​ឆោ​ឡោ​ផ្អើល​ដល់​កម្មករ​ផ្សេង​​ទៀត​ដែល​កំពុង​ដេក​ក្បែរ​នោះ ​និង​ បាន​នាំគ្នា​ដេញ​ដោយ​ស្រែក​ថា​ ចោរ​ៗ រួច​​ជនសង្ស័យ​ក៏​បានរត់​​គេច​ខ្លួន​ ហើយ​ក៏ត្រូវ​​​ប្រជាពលរដ្ឋ​​​​ជាច្រើន​​​​បាន​វាយ​ឲ្យ​សន្លប់​មិន​ដឹង​ខ្លួន​។

​ពេល​នោះ​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ទៅ​ដល់​ ឃើញ​ជនសង្ស័យ ​ដេក​សន្លប់​មិន​ដឹង​ខ្លួន​ ក៏បាន​ហៅ​ឡាន​ពេទ្យ​ដឹក​យក​ទៅ​សង្រ្គោះ ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ​នៅ​ក្រុងតាខ្មៅ។ សូមបញ្ជាក់ថា​​ ឈ្មោះ ​ឃីម​ សុធា ​( ​អោក) នេះ​ជា​មុខ​សញ្ញា​ ដែល​​​លួច​យ៉ាង​សកម្ម​ និង​​ជួញដូរ​គ្រឿងញៀន​ ហើយ​ធ្លាប់​ជាប់​ពន្ធនាគារ​ ចំនួន​០​២​ដង​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor