Sponsor
Amapapa News

សារព័ត៌មាន​ផ្លូវ​ការ​កូរ៉េខាងជើង​ KCNA​ បាន​ព្រមាន​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​ស្រី​ Nikki Haley​ បាន​និយាយ​ថា​ ក្រុង​ព្យុងយ៉ាង​ សុំ​ទាន​សង្គ្រាម​ អំឡុង​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​ កើន​ឡើង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​សុក្រ​ ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៧។

កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ លោក​ស្រី​ Haley​ បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា​ ការ​សាកល្បង​នុយក្លេអ៊ែរ​ និង​មីស៊ីល​ ដែល​ធ្វើ​ការ​ជា​បន្ត​បន្ទាប់​របស់​កូរ៉េខាងជើង​ អាច​បង្ក​ឲ្យ​មាន​ជម្លោះ​យោធា​ជា​មួយ​អាមេរិក​។

KCNA​ បាន​និយាយា​ថា​ "លោក​ស្រី​ Haley​ ជា​ ស្រី​ពេស្យា​នយោបាយ​ និង​គួរ​តែ​ប្រុងប្រយ័ត្ន​អណ្ដាត​របស់​នាង​ ទោះ​បី​ជា​នាង​ជា​មនុស្ស​ល្ងីល្ងើ​ក៏​ដោយ​ ហើយ​វា​អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សហរដ្ឋ​អាមេរិក​ថែម​ទៀត​ផង​"។ 

អ្នក​ការ​ទូត​របស់​វិមាន​ក្រឹមឡាំង​លោក​ Dmitry Peskov​ បាន​អំពាវនាវ​ថា​ "ទីក្រុង​ព្យុងយ៉ាង​ ចាំ​បាច់​ត្រូវ​តែ​ចូល​រួម​នៅ​ក្នុង​ការ​សន្ទនា​គ្នា​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ កាត់​បន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​"។

ជុំវិញ​បញ្ហា​នេះ​ ប្រទេស​រុស្ស៊ី​ និង​ចិន​ បាន​ស្នើ​ឲ្យ​មាន​ផែន​ការ​ទ្វេ​ដង​ ដែល​គេ​មើល​ឃើញ​ថា​ ក្រុង​ព្យុងយ៉ាង​ ត្រូវ​ព្យួរ​គ្រោង​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​ និង​នុយក្លេអ៊ែរ​ថ្មី​ៗ​របស់​ខ្លួន​ ដើម្បី​ជា​ថ្នូរ​នឹង​សម​យុទ្ធ​យោធា​រួម​រវាង​អាមេរិក​ និង​កូរ៉េខាងត្បូង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor