
បន្ទាប់ពីប្ដូររថយន្តRange Rover ស៊េរីឆ្នាំ២០១២ មកជិះរថយន្តថ្មីម៉ាក Luxes GX460 ស៊េរីឆ្នាំ២០១៧ បានមួយថ្ងៃមក សុខ ពិសី ក៏ផ្ដល់បទសម្ភាសន៍ជាមួយលោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube នៅព្រឹកមិញថា មូលហេតុនាងប្ដូរឡានចាស់យកឡានថ្មី គឺមានហេតុធំ៣ចំណុច។
តារាល្បីប្រចាំផលិតកម្ម សាន់ដេ រូបនេះបន្តថា រថយន្តចាស់ដែលនាងជិះក៏មិនអន់ដែរ ទាំង ម៉ាក ស៊េរី និងតម្លៃ ក៏ខ្ពស់គួរសម តែហេតុផលដែលនាងសម្រេចចិត្តប្ដូរ Range Rover ចេញ ដោយសារ Luxes GX460 បំពាក់បច្ចេកវិទ្យាទំនើបខ្លាំង ការរចនាខាងក្នុងស្អាត ទូលាយ មានកៅអី៣ជួរ រាងស្អាត ងាយស្រួលធ្វើដំណើរផ្លូវឆ្ងាយ និងដឹកក្រុមរាំបានច្រើននាក់ ហើយក៏ជារថយន្តកំពុងពេញនិយមផងដែរ។
គួរបញ្ជាក់ដែរថា រថយន្តថ្មីម៉ាក់ Luxes GX460 ស៊េរីឆ្នាំ២០១៧ របស់ សុខ ពិសី ទិញនៅថ្ងៃទី០៧ ខែកញ្ញា ជារថយន្តថ្មីតម្លៃ១ម៉ឺន ៥ពាន់ដុល្លារ ហើយប្រាក់ទិញរថយន្តថ្មីកញ្ញាក៏បានបញ្ជាក់ថា នាងគ្រាន់តែថែមលុយមួយចំនួនទេ មួយចំណែកទៀតគឺលុយលក់រថយន្ត Range Rover ដូច្នេះហើយទើបនាងប្តូរបានលឿនគិតមួយថ្ងៃប្ដូរភ្លាមតែម្ដង៕
