Sponsor
Amapapa News

កោះកុង៖ ចំពោះករណីឃាតកម្ម ដែលបានកើតឡើងកាលពីម្សិលមិញ នៅវេលាម៉ោង ១៦:០០ នាទីល្ងាច នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចយើង បានសហការជាមួយប្រជាពលរដ្ឋ និងលោកមេភូមិ ធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យបានហើយ ។

ជនសង្ស័យឈ្មោះ នួន សុធា ហៅ តឿ ភេទប្រុស អាយុ ១៥ឆ្នាំ មុរបរ កម្មករ ត្រូវបានកម្លាំងយើងឃាត់ខ្លួន នៅវេលាម៉ោង ១១:៣០ នាទីព្រឹក នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដោយជនរូបនេះ បង្កបទល្មើសហើយ លួចរត់មកពួននៅក្នុងព្រៃ។

ករណីនេះកំលាំងជំនាញយើង កំពុងបំពេញសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕

បញ្ជាក់៖ នៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៧ នៅវេលាម៉ោង ៤:០០ នាទីល្ងាច យុវជន​ម្នាក់​ត្រូវបាន​ឃាតករ​មិន​ស្គាល់​អត្តសញ្ញាណ​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​នឹង​ចាក់​សម្លាប់​យ៉ាង​សាហាវ​បំផុត ដោយ​ប្រើ​អម្បែង​ដប នៅចំណុចឃ្លាំងខាងក្រោយផ្សារភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានករណីឃាតកម្ម (យកដបវាយអោយបែក រួចយកទៅចាក់លើជនរងគ្រោះ) ។

ជនរងគ្រោះមានឈ្មោះ តាំ វ៉ាន់ឆៃ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ បានស្លាប់ពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯជនសង្ស័យបានរត់គេចខ្លួនបាត់។

ករណីនេះកំលាំងជំនាញយើង កំពុងស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ រីឯសពរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយកម្លាំងយើងធ្វើកោសល្យវិច្ច័យរួច៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor