Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំ និងរយៈពេលជាច្រើនម៉ោង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ ដែលបណ្តាលឲ្យផ្លូវមួយចំនួនទឹកហូរមិនទាន់ ធ្វើឲ្យទឹកជន់លិចលង់យ៉ាងខ្លាំង បើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយតាម​online មួយចំនួនបានចុះទៅផ្សាយផ្ទាល់ពីកន្លែងដែលត្រូវបានលេចទឹកនោះ ស្រាប់តែម្ចាស់អាខោនហ្វេសប៊ុក​មួយ​ដែលមានឈ្មោះថា ឡុង ស៊ីណា បានបង្ហោះសារថា៖ USA ជំនន់ទឹកភ្លៀងអណ្តែតយន្តហោះ និង ឡានជាង ១​លានគ្រឿង​ អត់មានឃើញពួកឆ្កែកញ្ជះបរទេសនាំគ្នាព្រុសសោះ​ បើនៅស្រុកខ្មែរវិញភ្លៀង២-៣ម៉ោង​លិចឡាន​លិចតែ ៤-១០ គ្រឿងសោះ ឆ្កែចេញមកព្រុសផ្អើលពេញ​ សង្គម Facebook !

ឱខ្មែរអើយខ្មរ ហេតុតែ USA ចៅហ្វាយលើក្បាលពួកអ្នក បានជាអ្នកហ៊ានព្រុសបង្អាប់ខ្មែរដល់ថ្នាក់នេះ ពិតជាមនុស្សភ្លេចកំណើតមែន៕

អាមេរិក កំពស់ទឹករហូតដល់លិចបាត់យន្តហោះទៅទៀត ហេតុអីក៏មិនឃើញពួក online ជួយផ្សព្វផ្សាយសោះ គ្រាន់តែខ្មែរភ្លៀងលិចតែប្រហែលកន្លះម៉ោងទៅមួយម៉ោងសោះ វានាំគ្នាផ្សព្វផ្សាយពេញ ។ តើកាយវិការបែបនេះមានចេតនាឬយ៉ាងណា? ឬក៏ចង់ដុតអោយខ្លោចរោលអោយឆៅទេ ? 

ជាការឆ្លើយតបទៅនឹងការបង្ហោះសាររបស់អាខោនខាងលើ លោក Sovann Rithy អ្នកយកព៌ត័មានតាមប្រព័ន្ធOnline បានបង្ហោះសារ នៅក្នុងអាខោនហ្វេសប៊ុកលោក ដោយសរសេរថា៖ មិននឹកស្មានថាសម្តី អ្នកពាក់អាវមន្រ្តីដូចអស់លោកមួយចំនួនគឺបែបនេះសោះ..??? អញ្ចឹងបានចេះតែបាត់សន្លឹកឆ្នោត ដោយសារតែមានក្រុមមន្រ្តីមួយចំនួនចាំតែ..ហៃ..អើ..តាមគ្នាដូចបែបនេះសោះ!!!ពេលរាស្រ្តមានទុក្ខមិនព្រមជួយរកវីធីដោះស្រាយទេ បែរជាដើរតែលាបពណ៌គេឯងដែលព្យាយាមជូនដំណឹងអោយថ្នាក់ដឹកនាំបានដឹងទៅវីញ..!!!ឬក៏អស់លោកចង់ធ្វើជាមន្រ្តីគ្រាប់ល្ពៅ ដូចសម្តេចមានប្រសាស៍ទេដឹង..???

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor