Sponsor
អាម៉ាប៉ាប៉ាញ៉ូស

យោងតាមសារពីប្រិយមិត្ត ផ្ញើមក ដែលថ្ងៃនេះ ទី២៣​ កញ្ញា ២០១៧ ទឹកធ្លាក ជ្រាវ (ខេត្ត កំពង់ស្ពឺ) កំពុងតែលេងកម្សាន្ត ស្រាប់តែទឹកជោរ មកភ្លាមៗ តែម្ដងបណ្ដាលធ្វើឲ្យ មនុស្ស ២នាក់ រងរបួស សំណាងដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិត។

ប្រិយមិត្តយើងបានបន្តថា ធ្លាប់តែឃើញតាម បណ្ដាញសង្គមហ្វេសប៊ុក តែពេលនេះបានជួបផ្ទាល់ហើយ វាពិតជាគួរឲ្យខ្លាចណាស់ ថ្ងៃនេះស្គាល់គ្រប់រសជាតិ មិនថារឿងទឹកជោរហូរដោយមនុស្ស ការដើរឡើងភ្នំចូលក្នុងព្រៃដើម្បីរកផ្លូវចេញ ដែលចំណាយពេល ជិត២ម៉ោង វាពិតជាគូរអោយខ្លាចណាស់ វាពិតជាគ្រោះថ្នាក់ណាស់ ។

សូមបងប្អូនដែរមានបំណង ទៅលេងគួរប្រុងប្រយ័ត្នខ្ពស់បំផុត តាមដែលខ្ញុំនៅ ពេលនោះមេឃរលឹម និងមេឃភ្លៀង គឺវាអាចនឹងកើតមានទឹកជោរ គ្រប់ពេល សំណាងល្អដែលក្រុមគ្រួសាររបស់ខ្ញុំដែលគ្មានគ្រោះថ្នាក់ ហើយតាមអ្វីដែលខ្ញុំសាកសួរគេនៅទីនោះ គឺវាកើតឡើងជាញឹកញាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor