នៅម៉ោងប្រមាណ០៩ យប់ថ្ងៃទី ២៣ កញ្ញា លោកផែង វណ្ណៈ ទទួលបាន លិខិតអនុញ្ញាតរបស់ ក្រសួង ពាណិជ្ជកម្ម លោកបានប្រតិកម្មយ៉ាងខ្លាំង នៅលើគណនីហ្វេសប៊ុក ដោយបានសរសេររៀបរាប់ថា៖
ទោះបីទួលព្រះបង្គំនិយាយហើយស្លាប់ក៏ត្រូវតែហ៊ាននិយាយការពិតសិនដែរ
ការពិតនៃការដូរឈ្មោះ រមនីយដ្ឋានប្រវត្តិសាស្ត្រភ្នំបូកគោ ទៅជា រមនីយដ្ឋាន សុខាឋានសួហ៌ គឺ ក្រសួងពាណិជ្ជកម្ម ជាអ្នកអនុញ្ញាតិតាមរយះលិខិតលេខ ០៩៨៦ ចុះថ្ងៃទី ០១ កញ្ញា ឆ្នាំ ២០១៧ មានចុះហត្ថលេខារបស់លោក សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ។
ក្នុងលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានចម្លងជូនមក សាលាខេត្តកំពត ដែរ ។ បើរដ្ឋបាលខេត្តកំពតឆ្លើយថាមិនបានដឹង រឿងក្រុមហ៊ុន សុខា ដូរឈ្មោះ រមនីយដ្ឋានប្រវត្តិសាស្ត្រភ្នំបូកគោ តើលិខិតរបស់ក្រសួងពាណិជ្ជកម្មនេះ បាត់ទៅណា ? ឬ សាលាខេត្តកំពតមិនបានទទួល ?
ខ្ញុំផ្សាយលិខិតនេះមីនមានចេតនា រឹះគន់អស់លោកណាទេ គ្រាន់តែបារម្ភខ្លាចមានមន្ត្រីខ្លះរាយការណ៍កុហកថ្នាក់លើ ថា ការដូរឈ្មោះនេះគឺ ធ្វើដោយគ្មានការអនុញ្ញាតិ ។ ការមិនផ្ដល់ព័ម៌មានគ្រប់ជ្រុងជ្រោយអោយថ្នាក់លើ អាចអោយថ្នាក់លើសម្រេចចិត្តខុស ឬ អាចមានប្រសាសន៍ខុស ។
គួរពុំគួរមេត្តាអធ្យាស្រ័យ ព្រោះខាងខេត្តកំពតបង្ខំចិត្តអោយខ្ញុំផ្សាយលិខិតនេះពេក តាមពិតទៅខ្ញុំចង់ជួយលាក់ដែរ តែគិតសព្វៗទៅ បើខ្ញុំលាក់ ខ្ញុំនឹងរួមចំណែកខុស ។

ហើយកាលពីល្ងាចមិញម៉ោង ០៥ និង២១នាទី លោក ក៍បាន Live វីដេអូផងដែរ « តោះស្ដាប់ ផែង វណ្ណៈ បាញ់ពួកទ្រពងម្ដង»

