Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រោយបែកធ្លាយនូវលិខិតអនុញ្ញាត របស់ក្រសួងពាណិជ្ជកម្ម ក្នុងការប្ដូរនាមករណ៍សាខា​ របស់ក្រុមហ៊ុនសុខា រួចមក ធ្វើឲ្យបន្តមានការរិះគន់ យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ។

ជាមួយគ្នានោះដែរ ក៍មានផេគមួយដែលមានឈ្មោះថា ៖ មិត្តពាណិជ្ជកម្ម បានធ្វើការបំភ្លឺទាក់ទងនឹងរឿងខាងលើ ផងដែរ ខាងក្រោមនេះជាសេចក្ដីបំភ្លឺ ៖

សូមបំភ្លឺជូននូវការផ្លាស់ប្តូរនាមករណ៏ ក្រុមហ៊ុន ឬ សាខា។ យោងតាមច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុន ឫ សាខាអាចស្នើសុំមកក្រសួងពាណិជ្ជកម្មដើម្បីធ្វើការផ្លាស់ប្ដូរគ្រប់ពេលបាន។ យោងតាមការស្នើសុំរបស់ក្រុមហ៊ុន សុខា អូតែល ដែលបានស្នើសុំផ្លាស់ប្ដូរ នាមករណ៏សាខាសុខា អូតែល ដែលត្រូវយកទៅ ដាក់នៅអាគារជាការរិយាល័យ ជាទីស្នាក់ការតែប៉ុណ្ណោះ មិនមែនឱ្យក្រុមហ៊ុន យកទៅដាក់ នៅកន្លែងសាធារណៈនោះទេ។ ក្រសួងពាណិជ្ជកម្មមិនមាន សិទ្ធិក្នុងការផ្លាស់ប្ដូរឈ្មោះ រមណីយដ្ឋាននោះទេ គឺមានសិទ្ធិត្រឹមតែផ្លាស់ប្ដូរនាមករណ៏សាខា របស់ក្រុមហ៊ុនដែលត្រូវ ដាក់ នៅអាគារជាទីស្នាក់ការរបស់សាខាតែប៉ុណ្ណោះ។ សូមបងប្អូនមេត្តាជ្រាប។

ទាក់ទងនឹងរឿងនេះ យើងមិនទាន់ទទួលបានការបំភ្លឺ ពីខាងផេគរបស់ ក្រសួងពាណិជ្ជកម្ម នៅឡើយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor