header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចសាច់មាន់ទាជាង១០គីឡូពីតូបអាជីវករ កាលពី​វេលាម៉ោង១០និង៣០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧  ស្ថិតក្នុងផ្សារគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យ១.ឈ្មោះ ជុំ សារ៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ២.ឈ្មោះ ធី ព្រួញ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  មានទីលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះជាម្ចាស់សាច់ ឈ្មោះ លឹម សាវុន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ធ្វើការចុះល្បាតតាមភូមិសាស្ត្រក្នុងមូលដ្ឋាន ពេលល្បាតដល់ចំណុចភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏បានជួបជនសង្ស័យជិះម៉ូតូ ១គ្រឿង ម៉ាក SUZUKI VIVA  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-0386 និងមានដាក់សាច់មាន់ និងសាច់ទានៅលើតួម៉ូតូ ដោយមានការសង្ស័យ កម្លាំងក៏បានឃាត់ ដើម្បីសួរនាំ និងយកមកប៉ុស្តិ៍សាកសួរបន្ថែមទៀត ពេលនោះ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនទាំង២នាក់ បានលួច សាច់មាន់ និងសាច់ទា ពីតូបជនរងគ្រោះខាងលើនៅក្នុងផ្សារគគីរ ពិតប្រាកដមែន។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូត៖ ម៉ូតូមួយគ្រឿងម៉ាកវីវ៉ាស៊េរី២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1E.0386 និងទូរសព្ទ័ដៃមួយគ្រឿងម៉ាក់NOKIAអ៊ីនចុចពិលពណ៌ទឹកក្រូច និងសាច់មាន់ ទា សមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ខាងលើជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិ ចំណែកជនង្ស័យឈ្មោះ ធី ព្រួញ មុខសញ្ញាទើបចេញពីពន្ធនាគារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post