
ថ្ងៃទី២៨ កញ្ញា ឆ្នាំ ២០១៧ ចាប់តាំងពី វេលាម៉ោង ១០ព្រឹមកមក ទឹកភ្លៀងបានវាយប្រហារ ទីក្រុងភ្នំពេញ យ៉ាងខ្លាំង ធ្វើឲ្យប្រព័ន្ធលូ ហូរចេញមិនទាន់បណ្ដាលឲ្យ ទីក្រុងភ្នំពេញ ពោរពេញ ដោយជំនន់ទឹកភ្លៀង និងបណ្ដាលឲ្យ ពលរដ្ឋមានការពិបាក និងរងគ្រោះដោយខូចខាត ទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនជាច្រើនផងដែរ។










ជាមួយគ្នានោះដែរ យើងក៍ឃើញ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ បន្តសកម្មភាពចុះកាយសំរាមចេញពីមាត់អណ្តូងលូ និងត្រួតពិនិត្យស្ថានទឹកភ្លៀងជន់លិចយូរ ហើយការស្រកនោះយឺតយ៉ាវ ដើម្បីចាត់វិធានការដោះស្រាយឲ្យទឹកភ្លៀងហូរបានលឿន នៅទីតាំងជុំវិញផ្សារកណ្តាល រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងជាពិសេសនៅបណ្តោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ
