Sponsor
អាម៉ាប៉ាប៉ាញ៉ូស

វត្តមាន SOUND CLUB. ដែលត្រូវបានគេដឹងថា ជារបស់លោក ឧកញ៉ា ឌួង ឆាយ ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានវត្តមាន តារាល្បីៗជាច្រើន បានចូលរួម។

កាលពីថ្ងៃទី ១៥ កញ្ញា កន្លងទៅថ្មីៗនេះ លោក ឧកញ៉ាបានបង្ហោះរូបមួយជាមួយភរិយាថា ៖ 

ស្ទាយថតរូបថ្មីរបស់ខ្ញុំ បង្កើតឡើងដោយខ្លួនឯង យ៉ាងមិចដែរទេពូមីងបងប្អូនទាំងអស់គ្នា??? កុំភ្លេចជួបជុំគ្នាសប្បាយក្នុងរាត្រីចុងសប្តាហ៍នេះ ជាមួយកំពូលតារាចម្រៀងកញ្ញា ឱក សុគន្ឋកញ្ញ មុនថ្ងៃភ្ជុំបិណ្ឌណា, ពីព្រោះថ្ងៃភ្ជុំបិណ្ឌធំ SOUND CLUB របស់ខ្ញុំនឹងផ្អាកដំណើរការរយៈពេល 3 ថ្ងៃ 19-21/09/17 ដើម្បីអោយអតិថិជន និងបុគ្គលិកទាំងអស់គ្នា ទៅវត្តធ្វើបុណ្យតាមប្រពៃណីជាតិ ពុទ្ធសាសនា

ស្រាប់តែមានការបញ្ចេញមតិមួយពីគណនីហ្វេសប៊ុក norng_kvan បានបញ្ចេញមតិថា៖ ក្លឹបស្រែ ម្ចាស់ក្លឹបក៍យ៉ាប់ ក្លឹបក៍អន់ ស្រែហ្មង

មុននេះបន្តិច ជាការឆ្លើយតបទៅកាន់គណនីខាងលើ ឧកញ៉ា ឌួង ឆាយបានតបថា៖

ខ្ញុំយាប់យូរហើយ, ក្លឹបខ្ញុំក៏ស្រែដែរ, អតិថិជន និងពូមីងបងប្អូនដែលចូលមកលេង និងគាំទ្រខ្ញុំសុទ្ធតែអ្នកស្រែចំការ, ក៏ប៉ុន្តែថ្ងៃកម្មវិធី កញ្ញា ឱក សុគន្ឋកញ្ញា គឺខាងក្រុមហ៊ុនស្រា Johnnie Walker ឧបត្ថម្ភ និងតំរូវអោយខាងក្លឹបរបស់ខ្ញុំលក់ស្រាទាំងអស់គ្រប់ 100 តុ, ហើយនៅមានភ្ញៀវច្រើនហូរហៀរចាំពេញខាងមុខក្លឹបរាល់យប់។ អ្នកស្រែចំការនៅប្រទេសកម្ពុជាឥលូវអន់ខ្លាំងណាស់ផឹកសុទ្ធតែស្រាថ្លៃ GOLD 1ដប 150$, ហើយផឹកសុីថ្លៃថ្នូរណាស់ គ្មានរឿង, គ្មានជំពាក់ និងគ្មានសុំបញ្ចុះតម្លៃ។ ជាពិសេសខ្ញុំក៏មិនចង់បានភ្ញៀវមហាសេដ្ឋី ឯកឧត្តម ឧកញ៉ា ដូចអ្នកនាងដែរ, មិនដែលសូម្បីប្រាថ្នាណាបាទ។ ខ្ញុំស្អប់បំផុតអ្នកណាដែលមើលងាយពូមីងបងប្អូនអ្នកស្រែចំការ

សារ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor