Sponsor
អាម៉ាប៉ាប៉ាញ៉ូស

យោងតាមគណនីហ្វេសប៊ុក ប្អូនស្រីម្នាក់ ឈ្មោះ Kāā Kāā បានបង្ហោះសារ រៀបរាប់ពីប្រវត្តិស្នេហា របស់ខ្លួនជាមួយនិងសង្សារ ដែលបានលាចាកលោកនេះទៅ អមដោយភាពទុក្ខសោក សល់ត្រឹមតែរូបថត និងពាក្យសន្យា។ ក្នុងនោះដែរ ប្អូនស្រីខាងលើបាន សរសេរដែលមានខ្លឹមសារទាំងស្រុងថា៖ ស្នាមញញឹម ភាពសប្បាយរីករាយ កាយវិការគួរឲ្យស្រលាញ់ ភាពរឹងរូស អាកប្បកិរិយាធ្វើឲ្យគេស្រលាញ់ ធ្វើឲ្យគេសប្បាយ ពេលនេះវាទៅណា😞😖 ការស្រលាញ់ពួកយើងមានរយះពេលខ្លីមែនតែបងបានបន្សល់ទុកនូវអនុស្សាវរីជាច្រើនជាមួយអូន ញុាំបាយជាមួយគ្នា ដើរលេង និយាយជាមួយគ្នា ជេគ្នា វ៉ៃគ្នា ធាក់គ្នា 😂😊អូនចាំបានថាពេលជួបគ្នាដំបូងបងលួចស្លាញ់អូន២ខែ តាំងពីថ្ងៃដែលអូនទៅកំពតលើកដំបូង ហើយមិនយូរប៉ុន្មានបងក៏ស្គាល់Fb អូន ហើយបងឆាតមកអូនយាយសួរនាំច្រើនហា៎ ហើយពួកយើងក៏ស្គាល់គ្នាបាន២ខែមុននឹងធ្វើសង្សាគ្នា មានពេលមួយទៀតអូនបានទៅកំពត< បូកគោ>

ពេលនឹងអូនបានទៅជាមួយក្រុមម៉ូតូ ហើយមុនថ្ងែដែលអូនទៅបងសួរថាកា ពេលទៅបូកគោជិះមួយញ៉ុមអត់ ហើយអូនគិតឡើងយូរមុននឹងឆ្លើយព្រោះតែ….ពេលស្អែកឡើងពេលអូនចេញទៅ ដល់កំពតភ្លៀង ហើយក៏ឡើងបូកគោតាំងភ្លៀងនឹងម៉ង ជិះតាមផ្លូវអូនថាអូនរងារ ហើយបងក៏ចាប់ដៃអូនយកមកកាន់ ☺️😚😚 ពេលនឹងអូនមានអារម្មណ៍ថាត្រឹមអ្នកស្គាល់គ្នាទេម៉េចហ៊ានមកចាប់ដៃអូន ហើយរកដោះអាវក្រៅឲ្យអូនពាក់ទៀត ដល់ពេលយប់ឡើងបងខលមកយាយចុះឡើងបងក៍យាយថា < កាញ៉ុមស្រលាញ់កាឯង>

ពេលនឹងក៍មានអារម្មណ៍ភ្ញាក់ តែក្នុងចិត្តលួចអៀនតិចៗដែរ ព្រោះតែលួចស្រលាញ់បងឯងដែរ បងក៍យាយថាព្រមធ្វើសង្សារញ៉ុមបានអត់ អូនអត់ហ៊ានយាយព្រោះតែអៀន មុននឹងឆ្នើយថាព្រមដល់ អូនយាយបម្រែរឿងច្រើនហា៎ ៣ម៉ោងទើបយាយថាព្រម ពេលយាយហើយបងថា យាយមែនយាយកាញ៉ុមសប្បាយចិត្តហា៎ណាស់កា អូនថាយាយមែន ☺️☺️បងក៍សន្យាមួយអូនថាស្លាញ់អូនមើលថែអូនរហូត ហើយអូនយាយទៀតថាធាអូនលែងបានទៅកំពតទៀតហើយ បងក៍បានយាយយ៉ាងលឿនថា កុំភ័យចាំកន្លះខែបងទៅជួបអូនម្តង អូនសួរថាអត់ខ្ជិលហេឆ្ងាយណាស់ណា បងថាមិនឆ្ងាយឲ្យតែបានជួបអូនប៉ុនប៉ុននឹងត្រឹម ២០០គីឡូជាងសោះ តែពេលនេះ បង …….

😢😞😔ហើយ តែទោះបីពួកយើងនៅឆ្ងាយពីគ្នាមែន តែបងតែងតែព្យាយាមមកជួបអូនអូនហាមមិនឲ្យមករឹងនៅតែមក ព្រោះអូនខ្លាចណាមួយផ្លូវឆ្ងាយមិនសូវចង់ឲ្យមកទេ ពេលខ្លះត្រូវជិះមកម្នាក់ឯងទៀត ពេលនេះបងទៅបាត់គ្មានអ្នកណានៅវ៉ៃអូន ខាំអូន ធ្វើចរិកខ្ទើយឲ្យអូនសើចទៀតទេ គ្រប់កាយវិការ គ្រប់ទង្វើនៅតែដិតដាបជានិច្ចមិនអាចបំភ្លេច ពេលបងបានឃ្លាតឆ្ងាយពីអូនហើយ តែចិត្តអូននៅតែនឹក នៅតែស្រលាញ់ ពេលនេះបានត្រឹមមើលរូបថតបង😞😖 ស្នេហ៏បងត្រឹមតែរូបភាព វិញ្ញណដែលឃ្លាតពីកាយទៅហើយសែនឆ្ងាយគ្មានថ្ងែត្រលប់វិញ តែអូននៅតែចាំពាក្យសន្យាបងថាឲ្យអូនចាំបង ៥ ៦ ឆ្នាំ អូនចាំមិនភ្លេចទេធា 😪😔😢 We stare the love 11.07.2017 My hero in muy Life I still love you 💜 Løng Chansothea 19.03.2001 21.09.2017😖😔



@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor