Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មាន​ហេតុការណ៍​ផ្ទុះ​ឆេះ​សាលារៀន​ នៅ​រដ្ឋធានី​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ បណ្ដាល​ឲ្យ​កូន​សិស្ស​ និង​គ្រូបង្រៀន​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧។

មន្ត្រី​ជាន់​ខ្ពស់​ពន្លត់​អគ្គីភ័យ​ម៉ាឡេស៊ី​លោក​ Khirudin Drahman​ បាន​និយាយ​ថា​ ហេតុការណ៍​អគ្គីភ័យ​ខាង​លើ​អគ្គីភ័យ​ កើត​ឡើង​នៅ​វេលា​ម៉ោង​ ៥៖៤០នាទី​ព្រឹក​ (ម៉ោង​ក្នុង​ស្រុក​) បណ្ដាល​ឲ្យ​កូន​សិស្ស​ និង​គ្រូបង្រៀន​ ២៣នាក់​ និង​អ្នក​យាម​សាលា​ ០២នាក់​ស្លាប់​ ព្រម​ទាំង​មនុស្ស​ ០៧នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ។ 

ជុំវិញ​បញ្ហា​នេះ​ លោក​ Drahman​ បាន​ថ្លែង​ថា​ "ខ្ញុំ​គិត​ថា​ វា​ជា​គ្រោះ​អគ្គីភ័យ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​រយៈ​ពេល​ ២០ឆ្នាំ​ចុង​ក្រោយ​នេះ​ ឥឡូវ​នេះ​យើង​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​អគ្គីភ័យ​ផង​ដែរ​"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor