Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ព្រឹកមិញ​នេះ​លោក​ សុវណ្ណ រីទ្ធី​ ហៅ ​តាវិទ័រ​ បាន​ចេញ​សារ​មួយ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​លោក​បាន​បង្ហាញ​នូវ​សំណេរ​មិន​សប្បាយ​ចិត្ត​ ខណៈ​ដែល​កូន​ស្រី​ វ៉ាន់ នីឡា ​បាន​ក្លាយ​ជា​ជន​រងគ្រោះ ​ដោយ​ទទួល​រង​ភាព​អយុត្តិធម៌​៥​លើក​ ព្រោះ​តែ​មាន​អ្នក​លួច​ហ្វេសប៊ុក​ និង​បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ ដែល​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​យល់​ច្រឡំ​ថា​ ពាក្យ​សម្ដី​ ឬ​សំណេរ​ទាំង​នោះ​ជា​របស់​កូន​ស្រី​លោក​។

នេះ​គឺ​ជា​សារ​របស់​លោក​ សុវណ្ណ រីទ្ធី​ ដែល​ Kqube ​ចំលង​មក​ទាំង​ស្រុង​ "តើ​កូន​ខ្ញុំ​ខុស​អី?​ បាន​ជា​បង្ខូច​កិត្តិយស​នាង​ បាន​ចេះ​តែ​ធ្វើ​បាប​នាង​ សូម្បី​តែ​ហ្វេសប៊ុក​FB​ក៏​មិន​អាច​ដាក់​ឈ្មោះ​ខ្លួន​ឯង​បាន​ អោយ​តែ​បង្កើត​អាខោន ​FB​ ឈ្មោះ​នីឡា​គឺ​ត្រូវ​គេ​លួច​រហូត។​ ខ្ញុំ​សូម​ជម្រាប​ថា​ហ្វេសប៊ុក​ ដែល​មាន​ ឈ្មោះ​នីឡា ​គឺ​មិនមែន​របស់​នាង​ទេ​ ក្នុង​រូប​នេះ​ទើប​ជា​អាខោន​ពិត​របស់​នីឡា ​។ ការ​សសេរ​បង្ហោះ​ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ​មិនមែន​ជា​សាមី​ខ្លួន​ទេ ​បង​ប្អូន​មួយ​ចំនួន​តូច​ឈប់​ដៀល​ត្មះ​ទៅ​។ កុំ​ចាំ​ទាល់​តែ​ប៉ះ​សាច់​ឯង​ទើប​ឈឺ​នោះ​។ យើង​កាន់​ព្រះពុទ្ធសាសនា​ គួរ​គិត​ពី​បុណ្យ​បាប​ផង​។ បងប្អូន​សូម​ជួយ​Share​ផង​ ខ្ញុំ​សុំ​គោរព​ថ្លែង​ អំណរគុណ​ពី​ចម្ងាយ​"។

ជា​មួយ​គ្នា​នេះ​ដែរ​ តាវិទ័រ​ បាន​បញ្ជាក់​ជា​មួយ​លោក ​តាន់ ចន្ថា​ អ្នក​យក​ព័ត៌មាន ​Kqube​ ថា​ " ប្អូន​អើយ​មិន​ក្រោម​៥​លើក​ទេ​ដែល​ហ្វេសប៊ុក នីឡា ​កូន​ស្រី​ខ្ញុំ​ត្រូវ​បាន​គេ​លួច​យក​  និង​បាន​ប្រើ​ពាក្យ​សម្ដី​ និង​សំណេរ​មិន​ល្អ​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ថា​គាត់​ជា​អ្នក​និយាយ ​និង​សរសេរ​។  ខ្ញុំ​មិន​យល់​ទេ​មិន​ដឹង​អ្នក​លួច​ហ្វេសប៊ុក​នេះ​មាន​ចេតនា​អ្វី​មក​លើ​កូន​ស្រី​ទេ​ បាន​ជា​ចូលចិត្ត​ធ្វើ​បាប​គាត់​ឲ្យ​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ និង​មាន​គេ​រិះគន់​ដោយ​មិន​ដឹង​ខ្លួន​ដូច្នេះ​?

លោក​ សុវណ្ណ រិទ្ធី​ បន្ត​ថា​  "ហ្វេសប៊ុក​ខ្លះ​ទើប​បើក​បាន​Friends ​តែ​ពីរ​នាក់​ក៏​គេ​ចូល​យក​ទៅ​ផុស​អ្វី​ផ្ដេសផ្ដាស​ដែរ ​ គឺ​ធ្វើ​ឲ្យ​កូន​ស្រី​ខ្ញុំ​រងគ្រោះ​រហូត​លែង​ទាំង​ហ៊ាន​បង្កើត​ដាក់​ឈ្មោះ ​នីឡា ​ទៅទៀត​នៅ​ពេល​នេះ ​ហើយ​តាម​រយៈពេល​មាន​នេះ​ខ្ញុំ​សុំ​ឲ្យ​អ្នក​ដែល​មាន​ចេតនា​អាក្រក់​មក​លើក​កូន​ស្រី​ខ្ញុំ​បោះបង់​ទង្វើ​នេះ​ទៅ ​ព្រោះ​វា​មិន​មាន​ប្រយោជន៍​អ្វី​ទេ​ ហើយ​ក៏​គួរ​តែ​អាណិត​ក្មេង​ស្រី​ ជា​អ្នក​សិល្បៈ​ បែរ​មក​ទទួល​រង​ថ្ម​បាក់​គ្រប់​ពេល​ដូច្នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor