Sponsor
Amapapa News

កង​កម្លាំង​ទីក្រុង​ Seoul​ ជា​ច្រើន​ពាន់​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​ទប់ស្កាត់​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក​ (THAAD)​ ដែល​ត្រូវ​បាន​គេ​ដឹកជញ្ជូន​មក​ កាល​ពី​ព្រឹក​ម្សិញ​ ទៅ​ភាគ​អាគ្នេយ៍​ប្រទេស​កូរ៉េខាងត្បូង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ xinhua​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​០៧ ខែ​កញ្ញា ឆ្នាំ ២០១៧។

នៅ​ម៉ោង​ប្រហែល​ ៨៖១០នាទី​ព្រឹក​ (ម៉ោង​ក្នុង​ស្រុក​) រថយន្ត​ដឹក​ជញ្ជូន​ប្រព័ន្ធ​ការពារ​មីស៊ីល​ ចំនួន​ ៤គ្រឿង​ និង​ម៉ាស៊ីន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ទៅ​ភូមិ​ Soseong​ ស្រុក​ Seongju​ ភាគ​ខាង​ជើង​ខេត្ត​ Gyeongsang​។ ក្រុម​អ្នក​តវ៉ា​ ត្រូវ​បាន​រារាំង​ដោយ​ប៉ូលិស​កុប្បកម្ម​ប្រហែល​ ៨ពាន់​នាក់​ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​បំបែក​អ្នក​ប្រឆាំង​តវ៉ា​ចំនួន​ ៤០០នាក់​ និង​ប្រជាជន​ ដែល​រស់​នៅ​ក្នុង​ទីក្រុង​ស៊ុងជូ​ និង​ទីក្រុង​ជីមថុន​ដែល​នៅ​ជាប់​ព្រំដែន​ផង​ដែរ​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ ការ​ប៉ះ​ទង្គិច​ ដោយ​ហិង្សា​ខាង​លើ​ បណ្ដាល​ឲ្យ​មាន​មនុស្ស​ជិត​ ៣០នាក់​រង​របួស​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ​ភ្លាម​ៗ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ​ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ពីសំណាក់​មីស៊ីល​ និង​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​ ដែល​ទើប​តែ​បំផ្ទុះ​ក្បាល​គ្រាប់​ជា​លើក​ទី​០៦​ កាល​ពី​ថ្ងៃ​អាទិត្យ​ ធ្វើ​ឲ្យ​រញ្ជួយ​ដល់​សហគមន៍​អន្តរជាតិ​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor