
មួយរយៈសារជាច្រើនលើករបស់តារាសម្ដែង ឈិន សុធារី ដែលបង្ហាញលើហ្វេសប៊ុក តែងបង្ហាញនូវរឿង អស់សង្ឃឹម ការឈឺចាប់ និងការខឹងសប្បារ ទៅនឹងអ្នកនៅជុំវិញខ្លួនជាញឹកញាប់។ រូបភាពទាំងនេះ ឈិន សូធារី ត្រូវបានមតិមួយចំនួនមើលឃើញថារឿងអាប់អួទាំងអស់ធ្វើឲ្យនាង ប្រែក្លាយជាមនុស្សផ្សេងខុសពីមុន។ យ៉ាងណាមិញសាររបស់នាង ដែលទើបចេញលើហ្វេសប៊ុកថ្មីៗនេះ មានអត្ថន័យមិនខុសពីផែនដីក្រឡាប់ចាក់នោះទេ។
នេះគឺជាសាររបស់តារាសម្ដែង ឈិន សុធារី "មើលមុខ ឈិន សុធារី អោយច្បាស់មនុស្សខ្ញុំពីដើមកំណើតស្លូតបូតណាស់ ល្បីរន្ទឺពេញនគរ សុភាព ទន់ភ្លន់រួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ គោរពមនុស្ស និងអោយតម្លៃមនុស្សជុំវិញខ្លួន តែមនុស្សខ្ញុំពេលនេះ កាចក៏បានស្លូតក៏បានគឺ អាស្រ័យទៅលើមនុស្ស នៅពីមុខខ្ញុំ គេស្លូត ខ្ញុំនឹងសុភាព គេអាក្រក់ ខ្ញុំនឹងសាហាវ..បើគេពាក់មុខពីរជាមួយខ្ញុំ ខ្ញុំនឹងពាក់មុខបី. សូមជម្រាប លែងចង់ស្លូតដូចមុនទៀតហើយ.! អរគុណមនុស្សទាំងឡាយដែលធ្វើអោយមនុស្សអាចផ្លាស់ប្ដូរបាន ដោយសារតែមនុស្ស ល្អរឺអាក្រក់អាស្រ័យលើមនុស្ស! ហើយក៏ស្គាល់បទពិសោធន៍ជាច្រើន និយាយលេងមុនគេង" ។
សារដែលមានអត្ថន័យប្រែប្រួលដូចផែនដីក្រឡាប់ចាក់នេះ ទោះបីជា ឈិន សុធារី បាននិយាយលាងចុងក្រោយថា ជាសម្ដីលេងក្តី តែអាចជាសារមួយនាងចង់បង្ហាញទៅបុគ្គលមួយចំនួនដែលនៅជុំវិញខ្លួននាង និងជាអ្នកធ្វើឲ្យនាងផ្លាស់ប្ដូរ ពីចរិតស្លូតបូត មកជាមនុស្សអ្វីក៏ហ៊ានធ្វើ ដើម្បីឆ្លើយតបទៅមនុស្សដែលមិនឲ្យតម្លៃនាងក៏អាចថាបាន៕


