បន្ទាប់ពីមានការ ផ្ទុះប្រតិកម្មពីសំណាក់មហាជន ស្ដីពីការប្ដូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំបូកគោ រហូតឈានដល់ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាអោយប្ដូរវិញនោះ មុននេះបន្តិច វេលាម៉ោងប្រមាណ ១០ យប់ថ្ងៃទី ២៣ កញ្ញា នេះ យោងតាមគេហទំព័រ Ideology.News បានឲ្យដឹងថា បែកធ្លាយ ក្រសួងពាណិជ្ជកម្មផ្ទាល់ជាអ្នកអនុញ្ញាត ឲ្យលោក សុខ គង់ ។
គេហទំព័រដដែរបានលើកឡើងបន្តថា ៖ ក្នុងករណីនេះផ្ទាល់ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថាពុំមានរដ្ឋអំណាចណាដឹងនោះទេ ចុះហេតុអ្វី បានជាមានលិខិត ចេញដោយក្រសួងពាណិជ្ជកម្ម និងចម្លងជូនសាលាខេត្តកំពត ទៅវិញ ? ដូច្នេះបានន័យថា មន្ត្រីរាជការក្រោមឱវាទ ជាអ្នកសម្រេចដោយមិនបានជម្រាបជូនសម្ដេចឬយ៉ាងណា ?
ជាមួយគ្នានោះដែរ ខាងលោក វិល្លាម វិញ ក៍មានប្រតិកម្មចំពោះរឿងនេះផងដែរ ដោយលោកបានចែករំលែកបន្ត និងរៀបរាប់ថា ៖
ជួយស៊ែអោយបានច្រេីន អោយសម្ដេចបានជ្រាប ថាការពិតករណីដូរឈ្មោះនៅបូកគោ គឺលិខិតអនុញ្ញាត្តិចេញពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហេីយក៏មានការដឹងលឺពីចៅហ្វាយខេត្តដែរ តែមន្ត្រីខូចខិលនេះសហការគ្នាកុហកសម្ដេចថាមិនបានដឹងទេ 😌😌😌 ពលរដ្ឋជាច្រេីនសុំកេីតទុក្ខមិនសុខចិត្តព្រោះនេះជាភាពគឃ្លេីនដែលបានរួមដៃគ្នាពីសំណាក់មន្ត្រីនឹងឈ្មួញសហការគ្នាលុបបំបាត់ឈ្មោះរមណីយដ្ឋានប្រវត្តិសាស្ត្រនេះ សុំសម្ដេចមេត្តាពិចារណាចំពោះករណីនេះ 🙏🙏🙏 ដក ដក ដក ស្ពៃ

