Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មេដឹកនាំ​កូរ៉េខាងជើង​លោក​ គីម​ ជុងអ៊ុន​ បាន​ប្រាប់​មន្ត្រី​ការពារ​ជាតិ​ ក្នុង​អំឡុង​ពេល​ធ្វើតេស្ត​ចុង​ក្រោយ​បង្អស់​របស់​ IRBM​ ថា​ ក្រុង​ព្យុងយ៉ាង​ ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​សមត្ថភាព​ឲ្យ​កាន់​ខ្លាំង​ ដូច​ ទីក្រុង​វ៉ាស៊ីនតោន​ និង​ឧបទ្វីប​កូរ៉េ​ ដើម្បី​ឲ្យ​ប្រធានាធិបតី​អាមេរិក​ មិន​ហ៊ាន​និយាយ​អំពី​ជម្រើស​យោធា​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៧។ 

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ KCNA​ របស់​កូរ៉េខាងជើង​ បាន​និយាយ​ថា​ គោលដៅ​ចុង​ក្រោយ​របស់​ក្រុង​ព្យុងយ៉ាង​ គឺ​ដើម្បី​បង្កើត​តុល្យភាព​នៃ​កម្លាំង​ជាក់ស្ដែង​ជា​មួយ​សហរដ្ឋ​អាមេរិក​ និង​ធ្វើ​ឲ្យ​មេដឹកនាំ​អាមេរិក​ មិន​ហ៊ាន​និយាយ​អំពី​ជម្រើស​យោធា​ ជា​មួយ​កូរ៉េខាងជើង​។ លោក​ គីម​ បាន​សង្កត់ធ្ងន់​ពី​តម្រូវការ​ក្នុង​ការ​ពន្លឿន​កម្មវិធី​នុយក្លេអ៊ែរ​ និង​បន្ត​ពង្រឹង​សមត្ថភាព​យោធា​ សម្រាប់​ការវាយប្រហារ​នុយក្លេអ៊ែរ​ ដែល​សហរដ្ឋ​អាមេរិក​ មិន​អាច​ដោះស្រាយ​បាន​។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​សន្តិសុខ​ជាតិ​របស់​សេតវិមាន​ លោក​ H.R McMaster​ បាន​និយាយ​ថា​ "យើង​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់​ សូម​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ ដើម្បី​ដោះស្រាយ​បញ្ហា​ជា​សកល​លោក​ ដោយ​មិន​មាន​សង្គ្រាម​ និង​ប្រើ​ពាក្យ​មួយ​ឃ្លា​ថា​ យើង​មិន​ទាត់​កំប៉ុង​ទៅ​លើ​ផ្លូវ​ រួច​ហើយ​ដើរ​ចេញ​នោះ​ទេ"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​រុស្ស៊ី​ និង​ចិន​ បាន​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​ទ្វេរ​ដង​ ចំពោះ​វិបត្តិ​នេះ​ ដែល​សហរដ្ឋ​អាមេរិក​ ឈប់​ធ្វើ​សម​យុទ្ធ​ជា​មួយ​កូរ៉េខាងត្បូង​ ជា​ថ្នូរ​នឹង​កូរ៉េខាងជើង​ បញ្ឈប់​កម្មវិធី​អាវុធ​របស់​ខ្លួន​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor