
ប្រទេសរុស្ស៊ី បានផ្ដល់ឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ Mi-26TS ទម្ងន់សរុប ២០តោន ហើយបំពាក់ប្រព័ន្ធអេឡិចត្រូនិកទំនើប ដល់ចិន ដើម្បីបង្កើនសក្ដានុពលនៃកិច្ចសហប្រតិបត្តិរវាងគ្នា និងវិស័យអាកាសចរណ៍ ឲ្យកាន់តែអស្ចារ្យថែមទៀត។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចុះផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
ក្រុមហ៊ុនឧទ្ធម្ភាគចក្ររុស្សី Lectern Aerial បានពិភាក្សាជាមួយដៃគូចិន អំពីការដឹកជញ្ជូនឧទ្ធម្ភាគចក្រខាងលើ និងការរំពឹងទុកសម្រាប់ការផ្គត់ផ្គង់នៅក្នុងវិស័យអាកាសចរណ៍ជាតិ ឲ្យកាន់តែអស្ចារ្យថែមទៀត។ លើសពីនេះទៅទៀត ក្រុមហ៊ុន បានពិភាក្សាពីលទ្ធភាពនៃការផ្គត់ផ្គង់ឧទ្ធម្ភាគចក្រ Ansat ទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ នៅទីក្រុងប៉េកាំង។

គួរបញ្ជាក់ផងដែរថា នៅចុងខែមិថុនា ឆ្នាំ២០១៦ ឧទ្ធម្ភាគចក្ររុស្ស៊ី បានផ្ដល់ឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ Mi-26TS ជំនាន់ទី៤ ត្រូវបានអភិវឌ្ឍន៍ដោយរោងចក្រឧទ្ធម្ភាគចក្រ Mil Moscow Helicopter Plant និងផលិតដោយរោងចក្រ Rostvertol នៅទីក្រុង Rostov-on-Don ទៅកាន់ប្រទេសចិន ផងដែរ៕