Sponsor
អាម៉ាប៉ាប៉ាញ៉ូស

យន្តហោះ​ចម្បាំង​កូរ៉េខាងត្បូង​ បាន​សាកល្បង​សមត្ថភាព​ និង​ប្រសិទ្ធភាព​មីស៊ីល​របស់​អាឡឺម៉ង់​ និង​ស៊ុយអែត​ កាល​ពី​ព្រឹក​ម្សិលមិញ​ អំឡុង​ពេល​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ឧបទ្វីប​កូរ៉េ​ នៅ​តែ​បន្ត​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧។

សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​បង្ហាញ​កម្លាំង​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ចុង​ក្រោយ​របស់​ក្រុង​ព្យុងយ៉ាង​ នៅ​កន្លែង​ធ្វើតេស្ត​នុយក្លេអ៊ែរ​ Punninggye ri​ ក្នុង​ភាគ​ខាង​ជើង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​។ កាំជ្រួច​មីស៊ីល​ KEPD 350 Taurus​ នឹង​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ព្រឹត្តិការណ៍​ ដែល​ក្រុង​សេអ៊ូល​ បាន​ចាប់​ផ្តើម​ការ​វាយប្រហារ​មុន​គេ​បង្អស់​លើ​កូរ៉េខាងជើង​ ដែល​មេដឹកនាំ​របស់​ពួក​គេ​ មិន​បាន​គាំទ្រ​ បើ​ទោះ​បី​ជា​ការ​បន្ត​ការ​អំពាវនាវ​ឲ្យ​បញ្ចប់​កម្មវិធី​មីស៊ីល​ផ្លោង​ និង​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​។

ទន្ទឹម​នឹង​នេះ​ នាយក​នៃ​គម្រោង​ព័ត៌មាន​នុយក្លេអ៊ែរ​នៅ​សហព័ន្ធ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​លោក Hans Kristensenបាន​និយាយ​ថា​ ការ​ធ្វើតេស្ត​គ្រាប់បែក​អ៊ីដ្រូហ្សែន​ ដែល​សង្ស័យ​ថា​ បាន​ធ្វើតេស្ត​ផ្ទុះ​ធំ​បំផុត​ ដែល​កូរ៉េខាងជើង​ មិន​ដែល​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor