
បន្ទាប់ពីវីដេអូខ្លីបុណ្យភ្ជុំយាយ សំ មានអ្នកចូលមើលជាង ១,៥លាន Views បានក្លាយជាវីដេអូជ័យលាភី ពីកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លីរបស់ មីក្រូហិរញ្ញវត្ថុមួយ ដែលមានប្រាក់រង្វាន់ ៤ លានរៀលនោះ លោកយាយ សំ បាននាំយាយ សយ និងអាតយ ឡើងពីខេត្តកែបមកភ្នំពេញ។
ដំណើរឡើងមករាជធានីភ្នំពេញនេះ យាយ សំ បាននាំយាយ សយ ចូលដើរលេងក្នុងវាំង ដើរមាត់ទន្លេ ចូលផ្សារទំនើប អ៊ីអននិងរមណីយមួយចំនួនទៀត យ៉ាងសប្បាយកាលពីម្សិលមិញ បំណាច់តែបានឈ្នះប្រាក់រង្វាន់ជាលើកដំបូង ជាមួយក្រុមអ្នកផលិត ដឹកនាំដោយ លោក ង៉ុង សាន់ ជាអតីតអ្នកសារព័ត៌មានវ័យក្មេង និងមិនងាយមានឱកាសឡើងមកទីក្រុងភ្នំពេញនោះទេ ខណៈពួកគាត់រស់នៅតំបន់ជនបទ។


ជាមួយដំណើរឡើងមកភ្នំពេញនេះ យាយ សំ និងយាយ សយ មិនត្រឹមតែបានដើរលេងកម្សាន្តនោះទេ ថែមទាំងមានទីផ្សារ សិល្បៈ ផងដែរ ដោយយោងតាមគណនាហ្វេសប៊ុក លោក ង៉ុង សាន់ បានបញ្ចាក់ថាយាយសំ និងយាយសយ បានចូលស្ទូឌីយោហើយ!! ដោយលោកបានបន្ថែមថា ដល់ភ្នំពេញភ្លាមគេហៅថតភ្លាម តែម្ដង!!
ហើយលោកក៍បានសូមនូមពរឲ្យ ប្រិយមិត្តជួយគាំទ្រ លោក យាយទាំងពីរផង ពីឃ្លីបកំប្លែងដែលនឹងចេញមុនរដូវភ្ជុំនេះ!!



