
ពីគណនីហ្វេសប៊ុក @Sodarith Chea បានចេញលិខិតអំពាវនាវ ដូចខាងក្រោមនេះ ៖
ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧។ មានរថយន្ត Lexus RX300 ពណ៌ស ស្លាកលេខ ភ្នំពេញ: 2W: 5819 មួយគ្រឿង បើកបរដោយបុរសម្នាក់ បានព្យាយាមបើកកៀររថយន្តរបស់ខ្ញុំជាច្រើនលើកច្រើនសារ នៅលើផ្លូវសហព័ន្ធរុស្សី ដោយមិនដឹងថាគាត់មានគោលបំណងអ្វី ហើយនៅក្នុង វីដេអូនេះ គឺជាលើកទី ៣ ដែលគាត់បានព្យាយាមប្រឹងគៀរខ្ញុំ កុំតែគាត់ឃើញខ្ញុំដក Camera មកថតទេ បានគាត់ឈប់ត្រឹមនឹង កុំអីមិនដឹងថាគាត់ធ្វើអ្វីបន្តទៀតទេ។
ខ្ញុំបាទបានវ៉ាក់អើនឹងជាន់ហ្រាំង ២ ៣ ដងដែលបិះធ្វើអោយអ្នកបើកក្រោយខ្ញុំ បុកគូតឡានខ្ញុំទៀត។ នេះឬអ្នកមានអំណាចស្រុកខ្មែរ? ខ្ញុំបាទសូមសំនូមពរអោយសមត្ថកិច្ចជួយដោះស្រាយរឿងនេះតាមផ្លូវច្បាប់ជូនរូបខ្ញុំបាទ។ សូមបងប្អូនជួយ Share ដើម្បីអោយម្ចាស់ឡានបានឃើញនឹងជ្រាប។
សូមអគុណ


