Sponsor
អាម៉ាប៉ាប៉ាញ៉ូស

យោងតាម ផេគ ទំព័រព័ត៌មានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានបង្ហាញ ប្រវត្តិពិតរបស់បេក្ខជននិទ្ទេសA​ ដែលមានពិន្ទុមុខវិជ្ជា​គណិតវិទ្យាខ្ពស់ជាងគេនៅទូទាំងប្រទេសគឺជាកូនចៅអ្នកស្រុកស្ទោង។

​យុវសិស្សសាន​ ស្រីមុំ មានអាយុ18ឆ្នាំ គឺជាកូនកសិករ​រស់នៅភូមិ ក្អិន ឃុំចំណារលើ ស្រុកស្ទោង​ខេត្តកំពង់ធំ ។

ប្អូនស្រីមានឪពុកឈ្មោះថន សាន​​ មុខរបរជាកសិករ​ និងម្ដាយឈ្មោះស៊ុំ វឿន​ មុខរបរជាកសិករ ដោយជីវភាពក្រីក្រ​ប្អូនស្រី បានបង្ខំចិត្តចាកចោលគ្រួសារមកស្នាក់នៅមជ្ឈមណ្ឌលកុមារកំព្រា​ខេត្តកំពង់ធំ ដើម្បីមានឱកាសបន្តការសិក្សានៅវិទ្យាល័យកំពង់ធំ ។

ប្អូនស្រីបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​​ សម័យប្រឡង​២១សីហា២០១៧ ទទួលបាននិទ្ទេសA​ ដែលមានពិន្ទុមុខវិជ្ជា​គណិតវិទ្យាខ្ពស់ជាងគេនៅទូទាំងប្រទេស។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor