Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រុមហ៊ុន Colgate ទទួលបានភាពជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីបានរៀបចំយុទ្ធនាការអាហារូបករណ៍  រយៈពេល 3ខែ​​ នៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ ដែលមានអ្នកឈ្នះរង្វាន់សរុបចំនួន 111 នាក់។ ក្រុមគ្រួសា​រ ជាពិសេសមាតាបិតាដែលបារម្ភណ៍ពីការសិក្សារបស់កូនៗ និងសិស្សានុសិស្សដែលកំពុងសិក្សា ឥឡូវនេះមាន​ការឆ្លើយតបយ៉ាងល្អសម្រាប់យុទ្ធនាការនេះ។

ជាមួយនឹងឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍ដែលមានតម្លៃសរុបចំនួន 240លានរៀល ​ក្រុមហ៊ុន Colgate មានគោលបំណងលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកឈ្នះរង្វាន់ដើម្បីធ្វើការចំណាយទៅលើការសិក្សា សម្ភារ:សិក្សា ​ឬជំនាញផ្សេងៗសម្រាប់កូនៗដែលកំពុងត្រូវការចំណេះដឹងជាចាំបាច់។ យុទ្ធនាការណ៍នេះផ្តល់​ឱកាសដល់​ប្រជាជនកម្ពុជា​ ជាពិសេសឪពុកម្តាយដែលព្រួយបារម្ភណ៍អំពីការអប់រំកូនៗឱ្យមានឱកាសឈ្នះរង្វាន់​អាហារូបករណ៍ និងដើម្បីផ្តល់​នូវ​ឱកាស​ដល់ កុមារកម្ពុជា​ ឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង​។

ក្រុមហ៊ុន Colgate បានរៀបចំកម្មវិធីចាប់រង្វាន់អាហារូបករណ៍ លើកចុងក្រោយរបស់ខ្លួននៅទីក្រុងកោះពេជ្រ និងបានរកឃើញអ្នកឈ្នះរង្វាន់​ 37នាក់ចុងក្រោយពីការចាប់​ឆ្នោតនេះ។ ព្រឹត្តិការណ៍នេះពោរពេញទៅដោយភាពរំភើបរីករាយដោយមានការគាំទ្រជាច្រើនពីអតិថិជនព្រមទាំង សកម្មភាព​សប្បាយរីករាយនិងការសម្តែងកំប្លែង.

Colgate សូមអគុណដល់អតិថិជនទាំងអស់ដែលបានចូលរួមក្នុងយុទ្ធនាការអាហារូបករណ៍ក្នុងឆ្នាំនេះ​ជាពិសេស​ការគាំទ្រយ៉ាងខ្លាំងសម្រាប់ផលិតផល Colgate។​ ក្រុមហ៊ុន Colgate សន្យានឹងបន្តផ្តល់យុទ្ធនា​ការអាហា​រូបករណ៍នេះជារៀងរាល់ឆ្នាំដើម្បីផ្តល់នូវឱកាសដល់កុមារកម្ពុជាឲ្យមានការអប់រំកាន់តែប្រសើរ​និងមាន​អនាគត​រុងរឿង។​

Colgate ថ្នាំដុសធ្មេញលេខ​​1 ណែនាំដោយទន្តពេទ្យ!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor