
ព្រះវិហារៈ ក្មេងស្រី ដែលត្រូវឃាតកប៉ងរំលោភ ហើយសម្លាប់ ខណៈដែលនាងបានប្រឡងបាក់ឌុបនៅមណ្ឌលខេត្តព្រះវិហារ។ លទ្ធផល គឺនាងទទួលបាននិទ្ទេសE ក្នុងនោះមុខវិជ្ជាខ្មែរE គណិតវិទ្យាF ផែនដីF ភូមិវិទ្យាF ប្រវត្តិវិទ្យាC សីល-គល-E ភាសាបរទេសF ពោលគឺប្អូនស្រីប្រឡងជាប់ ប៉ុន្តែជាអកុសលបែរជាប្អូនស្រីជួបរឿងដ៏អយុត្តិធម៌ទៅវិញ បើសិនជាប្អូនស្រីនៅរស់មិនដឹងជាប្អូនស្រីសប្បាយចិត្តយ៉ាងណាទេ។
គួររំលឹកថា យុវជនវ័យ១៦ឆ្នាំម្នាក់ បានប៉ុនប៉ងរំលោភនារីវ័យ១៩ឆ្នាំ មិនបានសម្រេច ហើយ មានការភ័យខ្លាច ទើបយកឈើបុកចំកណ្តាលមុខ បណ្តាលឲ្យនារីរងគ្រោះស្លាប់នៅនិង កន្លែងកើតហេតុកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ស្ថិតនៅចំណុច ព្រៃកប់ខ្មោច ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ហើយក៏បានរត់គេចខ្លួនបាត់ រហូតមកដល់រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចបានវែករកមុខសញ្ញាឃាត់ខ្លួន យុវជនជាឃាតករ និងយកទៅធ្វើតម្រាប់តាមនៅកន្លែងកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា យុវជនជាឃាតកឈ្មោះ គង់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយនារីរងគ្រោះ។ តាមចម្លើយរបស់យុវជនជាឃាតកបានសារភាពថា ខ្លួនគេពិតជាបានសម្លាប់នារីរងគ្រោះពិតប្រាកដមែន ដោយដំបូងឡើយខ្លួនគេ បានបបួលនារីរងគ្រោះទៅកន្លែងកើតហេតុ ហើយបានចាប់បង្ខំនារីរងគ្រោះ តែនារីរងគ្រោះមិនយល់ព្រម ទើបបណ្តាលឲ្យមានការប្រតាយប្រតប់គ្នា ហើយជនសង្ស័យបានភ័យខ្លួនជាក្រោយ ព្រោះខ្លួនបានធ្វើឲ្យមានកំហុស ទើបខ្លួនបានយកដំបងឈើដែលនៅក្បែរនោះបុកចំភ្នែក និងមុខរបស់នារីរងគ្រោះជាច្រើនដំបង ហើយខ្លួនមិនទុកចិត្តខ្លាចនារីរងគ្រោះមិនស្លាប់ខ្លួន ក៏បានវាយទៅលើនារីរងគ្រោះបន្ថែម រហូតដាច់ខ្យល់ស្លាប់តែម្តង។ នារីរងគ្រោះឈ្មោះ រឹម ភារី អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានបាត់ខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ លុះមកដល់ ថ្ងៃទី០៧ ខែឆ្នាំដដែល ទើបប្រទះឃើញសាកសពហើយក៏ឈានដល់ការចាប់ខ្លួនឃាតកតែម្តង។
បច្ចុប្បន្នឃាតករ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តប្រហវិហារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។ ចំណែកសាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។
លទ្ធផលខាងលើនេះ បើសិននាងនៅរស់មិនដឹងងថានាង និងក្រុមគ្រួរសប្បាយចិត្តយ៉ាងណានោះទេ។ ប៉ុន្តែអ្វីវាបានកន្លងផុតហួសទៅហើយ បន្សល់ទុកតែលទ្ធផល ដែលនាងខិតខំរៀនសូត្រប៉ុណ្ណោះ៕






