Sponsor
Amapapa News

ភ្នំពេញៈ ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មានគណបក្សនយោបាយជាច្រើន ហើយប្រសិនបើកម្ពុជាអត់ពីគណបក្សនយោបាយមួយ ក៏នៅមានគណបក្សជាច្រើន ចូលរួមការបោះឆ្នោតតំណាងរាស្ដ្រ ឆ្នាំ២០១៨ ខាងមុខដែរ។

ក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ សម្ដេច ហ៊ុន សែនបានថ្លែងថា មិនមែនមានតែបក្សនយោបាយមួយទេ គឺមានបក្សនយោបាយច្រើនណាស់ ចូលរួមការបោះឆ្នោត។ កម្ពុជារំលាយគណបក្សនយោបាយមួយ តែក៏មានបក្សនយោបាយច្រើនទៀត ចូលរួមការបោះឆ្នោត ឆ្នាំ២០១៨

សម្ដេចសង្កត់ធ្ងនថា អំពើក្បត់ជាតិ មិនអាចអត់ឱនឲ្យបាននោះទេ ប្រសិនបើតុលាការ រកឃើញមន្រ្តី និងសមាជិកគណបក្សសង្រ្គោះជាតិ សមគំនិតជាមួយលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ចូលដៃជាមួយបរទេសផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បានន័យថា បក្សទាំងមូលនោះ ក្បត់ជាតិ ដូច្នេះត្រូវតែរំលាយគណបក្សចោល មិនអាចអនុញ្ញាតឲ្យបន្តសកម្មភាពបានទៀតទេ។

ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ធ្លាប់មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មានជំហរនឹងធ្វើពហិការមិនចូលរួមការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ បើស្ថានការណ៍នយោបាយ នៅតែអាក្រក់ខ្លាំង ដូចពេលបច្ចុប្បន្ន

ជុំវិញបញ្ហាទាំងនេះ លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅម៉ោងប្រមាណជា០០៖៣៥នាទី ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទពីបទសហការជាមួយអាមេរិក ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្ដេចតេជោ ហ៊ុន សែន ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor