Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ មុន​នេះ​បន្តិច​តារាចម្រៀង រ៉េប ជា ដេវីត ក៏មិនខុសពី តារាចម្រៀងរៀម​ច្បង ឈន សុវណ្ណារាជ​ ដែរ ដោយអ្នកទាំងពីរ បាន​ធ្វើ​ឲ្យ​មហា​ជន​ និង​​អ្នក​គាំ​ទ្រ​ជា​ច្រើន​​​ភ្ញាក់ផ្អើល និង​ពោល​សរសើរ​រូប​ពួកគេ​មិន​ដាច់​ពី​មាត់​​ថា​ ក្រៅ​ពី​​មាន​ឈ្មោះ​ជា​តារា​ចម្រៀង​ល្បី​​​ហើយ​ ថែម​ទាំង​បាន​បំពេញ​កាតព្វ​កិច្ច​ជា​កូន​ល្អៗ ​ចំពោះ​អ្នក​ម្ដាយ​ថែម​ទៀត​។

ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ​ ទឹក​ចិត្ត​កូន​តិច​តួច​ចំពោះ​ម៉ាក់​ សម្រាប់​បុណ្យ​ភ្ជុំ​បិណ្ឌ​ ទាន់​លោក​ទទួល​បាន​ឃើញ​ និង​ប្រើ​បាន​ អ្វី​ដែល​ចង់​បាន​គឺ​គ្រាន់​តែ​ចង់​ឃើញ​ការ​ញញឹម​របស់​លោក​តែ​ប៉ុណ្ណោះ។

ជាក់ស្តែង ដេវីត បានបង្ហោះសារ និងរូបភាពបញ្ជាក់ពីទឹកចិត្តកូន ចំពោះអ្នកមានគុណ នៅក្នុងគណនីហ្វេសប៊ុក​របស់ខ្លួន ដោយសរសេរថា៖

ព្រះរស់ឈ្មោះម៉ែ ❤️ ខ្ញុំមានថ្ងៃនេះព្រោះម៉ែផ្តល់កំណើតដល់ល្អអស្ចារ្យ សម្រាប់ខ្ញុំ ហើយខ្ញុំនឹងខំប្រឹងសន្យារចាស់ទៅមិនអោយម៉ែលំបាកឡើយ ប្អូនស្រីទោះវាហូបច្រើនតែកូនចិញ្ចឹមវាបានអោយធាត់ស្រស់ស្អាតម៉ែកុំបារម្មណ៍ 🙏😂 ហើយជាចុងក្រោយក៏សុំអរគុណដល់អ្នកគាំទ្រ DIT-WAY ទាំងអស់ដែលតែងតែនៅជាមួយខ្ញុំ ❤️ ម៉ែស្រោចទឹកអោយហើយអនាគតស្អាត 😂។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor