
កាលពីពេលថ្មីនេះៗ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានចាត់ទុកការធ្វើបាតុកម្ម ដែលមានហិង្សាប្រឆាំងរដ្ឋាភិបាលកម្ពុជា ដូចជាបាតុកម្មនៅស្ទឹងមានជ័យ និងបាតុកម្មនៅស្ពានក្បាលថ្នល់កាលពីឆ្នាំ២០១៣ និង ព្រឹត្តិការណ៍ស្លាប់របស់លោកបណ្ឌិត គឺជាសញ្ញានៃបដិវត្តន៍ពណ៌ដែលរៀបចំដោយទីភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាមេរិក ហៅកាត់ថា ស៊ី.អាយ.អេ (CIA) ហើយលោកក៍បានបន្តថា ប្រធានបក្សប្រឆាំង លោក កឹម សុខា ជាកូនអុករបស់សហរដ្ឋអាមេរិក។
នេះជាពាក្យដែលប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានលើកឡើង៖ «ខ្ញុំស្ដាប់អ្វីដែលឯកឧត្តម កឹម សុខា មានប្រសាសន៍នៅអូស្ត្រាលី (Australia) អត់ខុសអំពីបដិវត្តន៍នៅអ៊ុយក្រែន (Ukraine) ហើយនិងបដិវត្តន៍នៅយូហ្គោស្លាវី (Yugoslavia) ដូចគ្នាបេះបិទ គឺការរៀបចំដោយ សេ.អ៊ី.អា ... ស៊ី.អាយ.អេ (CIA) គឺរៀបចំជាយន្តការតែម្ដង ហើយតាក់ទិចវ៉ៃដូចគ្នាបេះបិទ។ ទី១ផ្លូវវ៉េងស្រេង ទី២ ស្ពានក្បាលថ្នល់ ឬក៏ហៅស្ពានច្បារអំពៅ។ ចុងក្រោយមកព្រឹត្តិការណ៍គេជេរខ្ញុំពេញហ្វេសប៊ុក (facebook) ព្រឹត្តិការណ៍ កែម ឡី។ ហេតុអ្វីបានជាមានរឿងចឹងមក? យើងគិតមើលសុទ្ធតែជាហេតុការណ៍ដែលកើតមកដែលរុញឲ្យទៅជាបដិវត្តន៍ពណ៌»។

ជាមួយគ្នានឹងរឿងនេះដែរ ខាងលោកវិល្លាមដែលជាអ្នកវិភាគសង្គមអធ្យាក្រឹត តាមបណ្ដាញសង្គមហ្វេសប៊ុកបានលើកឡើងថា ៖
លោកបណ្ឌិតកែមឡី ត្រូវបានស្លាប់យ៉ាងអយុត្តិធម៌ ហេីយអ្វីដែលសំខាន់នោះការស្លាប់របស់គាត់ត្រូវបានគេយកមកលាបពណ៌កេងចំណេញនយោបាយយ៉ាងព្រៃផ្សៃបំផុត យូៗម្ដងថាឃាតករជាជួបសម្លាប់ មកដងថាស៊ីអាយអេ អ្នកសម្លាប់។

ហើយនៅមុននេះបន្តិច វេលាម៉ោងប្រមាណ ០៦ និង ២៦នាទី ល្ងាចថ្ងៃទី ១៥ នេះ លោកបាន Live វីដេអូដោយរៀបរាប់ថា៖
ខ្ញុំសុំបញ្ចេញមតិវិភាគបន្តិច ជុំវិញព្រឹត្តការណ៍នយោបាយជំលោះការទូត ជាពិសេសភាពចម្រូងចម្រាស់នយោបាយនារស្ថានភាពបច្ចុប្បន្ន ។