Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ត Audi ស៊េរីទំនើបមួយគ្រឿង បានរេចង្កូតទៅបុកបង្កាន់ដៃផ្លូវក្រោមដី បណ្តាលឲ្យ​រថយន្តរងការខូចខាតដាច់ក្រឡេកង បើកទៅមុខលែងរួចតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីយប់ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៨៩ ចំណុចផ្លូវក្រោមដី ដែលស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។​

យោងតាមសម្តីម្ចាស់រថយន្ត បានឲ្យ​ដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿងម៉ាក Audi RS7 គ្មានស្លាកលេខ ហើយក្នុងរថយន្តរួមដំណើរជាមួយប្រពន្ធ បានធ្វើដំណើរតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច ខណៈពេលមកដល់ស្ពានអាកាស៥មករា បានបត់ស្តាំ មកផ្លូវលេខ២៨៩វិញ ។

ម្ចាស់រថយន្ត បន្ថែមទៀតថា  ដោយនៅក្នុងរថយន្តរូបគាត់ និងប្រពន្ធមានការឈ្លោះប្រកែកគ្នា ហើយកាន់ចង្កូតមិនជាប់ ក៏ជ្រុលទៅបុកបង្កាន់ដៃផ្លូវក្រោមដីតែម្តង បណ្តាលឲ្យ​រថយន្តរបស់គាត់រងការខូចខាតដាច់ក្រឡេ បើកទៅមុខលែងរួច ប៉ុន្តែសំណាងល្អ ដែលមិនបង្កឲ្យ​មានមនុស្សរងរបួសធ្ងន់ធ្ងរ ឬក៏បាត់បង់ជីវិតនោះឡើយ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត​ Audi RS7 ត្រូវបានបុរសម្នាក់ទៀត ដែលបើករថយន្តRANGE ROVERមួយគ្រឿងមកទទួលយកចេញទៅ ដោយបន្សល់ទុករថយន្ត និងអ្នករួមដំណើរម្នាក់នៅកន្លែងកើតហេតុ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយសមត្ថកិច្ច បន្ទាប់ពីខាងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កើតហេតុ ធ្វើការត្រួតពិនិត្យ​មើល មិនឃើញមានការប៉ះពាល់ ឬខូចខាតអ្វី ហើយក៏ម្ចាស់រថយន្តហៅរថយន្តស្ទូច មកស្ទូចទៅជួលជុសដោយខ្លួនឯង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor