Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរស៣នាក់ បានរងរបួសធ្ងន់ និងស្រាល ក្រោយ​ជិះម៉ូតូបញ្ចា្រសផ្លូវ ត្រូវរថយន្តធុនយក្សបើកចុះពីលើស្ពាន បុក និងកិនម៉ូតូ រួមទាំងមនុស្សក្រោម កង់រថយន្ត អូយជាង៥ម៉ែត្រ  កាលពី​វេលាម៉ោង១២និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ កែងនិងផ្លូវលេខ ៣៦៩ ក្នុងសង្កាត់ច្បាអំពៅទី១ ខណ្ឌច្បាអំពៅ នៅជាប់គល់ស្ពានព្រះមុនីវង្សថ្មី ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-2528 ជិះគ្នា៣នាក់ទិសដៅពីកើតទៅលិច ស្រាប់តែមាន​រថយន្តធុនធំមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-9172 បើកបរពីលិចទៅកើត កំពុងចុះពីលើស្ពានព្រះមុនីវង្សថ្មី ស្រាប់តែវាក់អឺជាមួយនឹងម៉ូតូជិះបញ្ច្រាសផ្លូវនោះ ចាប់ហ្វាំងមិនទាន់ ក៏បុកម៉ូតូចំពាក់កណ្តាល ហើយកិនម៉ូតូក្រោមកង់រថយន្ត និងអ្នកជិះម៉ូតូខ្ទាត់ចូលក្រោមរថយន្តពីរនាក់រងរបួសធ្ងន់ និងម្នាក់ខ្ទាត់ចេញក្រៅរងរបួសស្រាល។ ភ្លាមៗ ជនរងគ្រោះ ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសហការជាមួយ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋានននគរបាល រាជធានីភ្នំពេញ ដើម្បីចុះមកវាស់វែង ហើយ​យករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor