Sponsor
អាម៉ាប៉ាប៉ាញ៉ូស

យោងទៅសារព័ត៌មានdailymail បានធ្វើការចុះផ្សាយ នូវករណីមួយទៀតហើយដែលដូចជាករណីរបស់ សាន ស្រីឡៃដែរ គឺមានបុរសម្នាក់បានបាញ់សម្លាប់ប្រពន្ធខ្លួនឯង ដែលកំពុងតែមានផ្ទៃពោះជិតគ្រប់ខែទៅហើយ ព្រោះតែខឹងនឹងនាងមិនព្រមទៅផ្ទះវិញ ដែលបានបណ្តាលឲ្យស្លាប់បាត់បង់ជីវិតបើទោះបីយកទៅសង្គ្រោះនៅ មន្ទីរពេទ្យក៏ដោយ។

ក្នុងករណីនេះ បុរសដែលជាខ្មាន់កាំភ្លើងដៃឆៅនោះគឺមានឈ្មោះថា ពីចត្រ ជុំបូជូ វ័យ៤១ឆ្នាំ ចំណែកឯប្រពន្ធវិញមានឈ្មោះថា សេរីភ័ណ្ឌវ័យ៤០ឆ្នាំ

ដោយបុរសជាប្តីមានមុខងារធ្វើជាទាហ៊ាន​ ហើយកំពុងតែរស់នៅក្នុងក្រុង ច័ន្ទបុរី ភាគខាងលិចនៃប្រទេសថៃ ។ រឿងរ៉ាវដែលដែលឈានដល់កើតករណីឃាតកម្មខាងលើនេះ គឺបុរសជាប្តីរូបនេះបានលួចមានស្រីផ្សេងជាច្រើននាក់ស្ទើររាប់មិនអស់ទៅហើយ ដែលធ្វើឲ្យប្រពន្ធរូបនេះមានការឆ្អែតចិត្តជាខ្លាំង ហើយក៏សុំលែងលះជាមួយប្តីម្នាក់នេះផងដែរ តែបុរសជាប្តីមិនព្រមលែងលះនោះទេ។

ដោយសារទង្វើររបស់ប្តីម្នាក់នៅតែដដែលៗនិយាយមិនស្តាប់គ្នារឿងមានស្រី ទើបធ្វើឲ្យប្រពន្ធរូបនេះបានរត់ចេញពីផ្ទះ ដោយទៅរស់នៅជាមួយឪពុកម្តាយវិញនៅ ក្នុងខេត្ត ​ដែលមានចម្ងាយ៦៤៣​គីឡូម៉ែត្រពីផ្ទះ ដែលនាងរស់នៅសព្វថ្ងៃនេះ។

តែនៅទីបំផុត ក្នុងថ្ងៃកើតហេតុ​ប្តីរបស់នាងបានទៅតាមរកនាងជួបនៅក្នុងផ្សារ ហើយពេលនោះប្តីបានប្រាប់ប្រពន្ធឲ្យទៅផ្ទះវិញដើម្បីរស់នៅជាមួយគ្នាទៅទៀត តែស្ត្រីជាប្រពន្ធរូបនេះមិនព្រមជាដាច់ខាត។ ហើយភ្លាមៗនោះជំលោះបានកើតឡើងកាន់តែខ្លាំងទៅៗ រហូតធ្វើឲ្យបុរសជាប្តីរូបនេះ ហ៊ានទាញកាំភ្លើងមកបាញ់ប្រពន្ធ៣គ្រាប់ស្លាប់កណ្តាលផ្សារតែម្តង។ ក្រោយមកបុរសជាប្តីក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយផងដែរ ។

Source: Dailymail

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor