Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ត្រឹមតែមួយពព្រិចភ្នែកសោះ អ្វីៗបានប្រែប្រួលដោយនឹកស្មានមិនដល់ គ្រួសាររបស់ សាន ស្រីឡៃ ដែលទើបតែចាប់ផ្តើមរស់នៅក្នុងជីវភាពធូរធារបន្តិច ក្រោយពីនាងបានក្លាយជាតារាចម្រៀងក្នុងផលិតកម្មល្បី ស្រាប់តែពេលនេះនាងបានលាចាកលោកនេះទៅគ្មានថ្ងៃវិលវិញទេ។

នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៧ នេះ សពរបស់ សានស្រី ឡៃ ត្រូវបានបូជា​ទៅតាមប្រពៃណីសាសនា ដោយមានការចូលរួមពីក្រុមគ្រួសារ និងមិត្តសិល្បះករជាច្រើនរូបទៀតផងដែរ។

ដោយឡែកថ្មីៗនេះ លោក Kao Seiha ដែលជាអ្នកដឹកនាំសម្តែងមួយរូបប្រចាំផលិតកម្មហង្សមាស បានប្រាប់ឲ្យដឹងអំពីការចំណាយនាៗចំពោះពិធីបុណ្យសព សាន្ត ស្រីឡៃ ដែលបានបញ្ចប់ការពីព្រឹកមិញនេះថា:

សូមជម្រាបថា ថវិការទូទាត់សរុបការចំណាយបុណ្យសពស្រីឡៃ អស់ជាង5ពាន់ដុល្លារ ខាងហង្សមាសយើងខ្ញុំជាអ្នកចេញថ្លៃចំណាយទាំងស្រុង ។

ដោយឡែកបច្ច័យដែលបានមកពីការចូលបុណ្យផ្ទាល់ជាមួយម្ដាយស្រីឡៃ និងជាមួយតុបច្ច័យ គឺសរុបបាន 3431$ ហើយលុយខ្មែរបាន 5លាន80ម៉ឺនរៀល។ សូមបញ្ជាក់ថា បច្ច័យទាំងអស់នោះយើងបានប្រគល់ឲ្យម្ដាយស្រីឡៃដោយផ្ទាល់ មិនបានយកមកបូករួមក្នុងការទូទាត់លើការចំណាយពិធីបុណ្យសពទាំងមូលឡើយ គឺយើងទុកឲ្យគាត់ដោះស្រាយជីវភាព។ សូមបញ្ឈប់ការលាបពណ៌ និងការខម្មិន្តដោយគ្មានក្រមសីលធម៌ ខណៈដែលមិនបានដឹងការពិត។ មានម្ដាយស្រីឡៃ បងប្អូនស្រីឡៃ ក្រុមការងារហង្សមាស និងពេជ្រ សោភា បងស្រីរបស់ពេជ្រ សោភា នៅក្នុងពេលនោះផ្ទាល់។

សូមអរគុណ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor