
បើយោងតាមគណនីយហ្វេសប៊ុកផ្ទាល់របស់ អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី បានសរសេរសារឆ្លើយតបជាចុងក្រោយជុំវិញបញ្ហាចម្រូងចម្រាស់ជាមួយអាចារ្យ មាស សំណាង ចំពោះការទារថ្លៃប្រាក់ហួសហេតុលើរៀបចំពិធីបុណ្យសពតារាចម្រៀង សាន្ត ស្រីឡៃ។
លោក មាស រិទ្ធី បានសរសេររៀបរាប់យ៉ាងដូច្នេះថា:
«ជំហររបស់ហង្សមាសជាមួយអាចារ្យ មាស សំណាង បញ្ចប់ត្រឹមនេះចុះព្រោះបុណ្យសព សាន្ត ស្រីឡៃ បានចប់ចុងចប់ដើមហើយដែរ ចំណែកឯលុយដែលតម្រូវឲ្យហង្សមាសចំណាយទៅវត្តរហូត២៦០០$ ដែលមិនសមហេតុផលក៏យើងមិនបានចំណាយដែរ។ គ្រាន់តែចង់ប្រាប់ទៅអាចារ្យវិច, អាចារ្យវេច, អាចារ្យវត្ត, អាចារ្យវាំង កុំឲ្យមានមេរៀននេះកើតឡើងនៅតាមទីអារាមវត្ត ក្នុងប្រទេសយើងតទៅទៀត។
ព្រះចៅអធិការ និងអាចារ្យ៦រូប នៅវត្តនោះពិតប្រាកដបានយំអង្វរ កុំឲ្យហង្សមាសបន្តទៅទៀត ព្រោះថ្ងៃសុក្រចុងសប្តាហ៍នេះធ្វើកឋិនផង។ សូមបញ្ជាក់ប្រាប់ប្រិយ៍មិត្តថា រាល់ការចំណាយពិធីបុណ្យសព សាន្ត ស្រីឡៃ ដល់ទីបញ្ចប់នេះសរុបទឹកប្រាក់ជាង៥០០០$ និងប្រគេនបច្ច័យទៅវត្ត៤០០$ ជូនតាអាចារ្យ៦នាក់ អាចារ្យធំ១៥ម៉ឺនរៀល និងអាចារ្យ៥នាក់ផ្សេងទៀតម្នាក់ៗ១០ម៉ឺនរៀល។ បញ្ចប់បញ្ហាដើម្បីឲ្យព្រលឹងអ្នកស្លាប់ទៅឲ្យបានសុខ..»។
ប្រភព: rithymeas.rith