Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ តារាចម្រៀង ទូច ស្រីល័ក្ខ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវបំបែកច្រមុះជ្រូកស្ទឹងមានជ័យ ក្បែរកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពី រថយន្ត របស់ អ្នកនាង ទូច ស្រីល័ក្ខ វាក់អើរជាមួយម៉ូតូកំពុងបត់ ក៏បុកគ្នាតែម្តង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល និងខូចខាតម៉ូតូបន្តិចបន្តួច។ បន្ទាប់ពីកើតហេតុភ្លាមៗ គេបានឃើញលោក ប៉ែន ចំរ៉ុង តារាសម្ដែង និងជាពិធីករ បានចេញ ចេញមុខជួយដោះស្រាយដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។

អ្នកនាង ទូច ស្រីល័ក្ខ បានផ្តល់បទសំភាសន៍ដល់អ្នកសារព័ត៌មានថា “ក្នុងនាមជាមនុស្សរបស់មហាជន នាងហ៊ានទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង នាងមិនរត់ទៅណាទេ។ នាងយល់ព្រមយកជនរងគ្រោះទៅព្យាបាល និងជួសជុលម៉ូតូឲ្យស្អាតឡើងវិញ ព្រោះមិនចង់វែងឆ្ងាយរំខានដល់បងៗសមត្ថកិច្ច”។

ជាក់ស្ថែង នៅមុននេះបន្តិច បើយោងតាមគណនីយហ្វេសបុករបស់អ្នកនាង ទូច ស្រីល័ក្ខ ឈ្មោះ Jenny Outver បានបង្ហោះសារជូនដំណឹង ពី សុខទុក្ខរបស់ម្ចាស់ម៉ូតូដែលរងរបួសស្រាលក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនាងយប់មិញ។

អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរយ៉ាងដូច្នេះថា:

ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានទៅសួរសុខទុក្ខប្អូនប្រុសដែលបានជួបបញ្ហារគ្រេាះថ្នាក់ចរាចរណ៍ជាមួយខ្ញុំយប់មិញនេះ ឥឡូវខ្ញុំចង់ជំរាបប្រាប់បងប្អូនទាំងអស់គ្នាដែលមានការព្រួយបារម្ភអំពីសុវត្តិភាពរបស់ខ្ញុំ🙏🏼ឥឡូវប្អូនប្រុសគាត់មិនអីទេគ្រាន់តែរលាត់កែងដៃបន្តិចបន្តួចហេីយអ្វីដែលសំខាន់គឺប្អូនប្រុសមានសុវត្តិភាពល្អខ្ញុំសប្បាយចិត្តពេលឃេីញប្អូនប្រុសមិនមានគ្រេាះថ្នាក់ដល់ជីវិតហេីយគាត់ព្រមទាំងក្រុមគ្រួសារសប្បាយចិត្តពេលដែលឃេីញខ្ញុំទៅសួរសុខទុកដល់កន្លែងគាត់ និយាយអេាយចំគឺយេីងទាំងពីរបេីកនៅក្នុងល្បេីនយឺត. អរគុណបងប្អូនទាំងអស់គ្នាដែលបានព្រួយបារម្ភអំពីខ្ញុំ🙏🏼🙏🏼

ប្រភព: jenny.outver

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor