Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីពេលថ្មីៗនេះ កីឡាករបាត់ទាត់កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានផ្តល់ឱកាសឲ្យចូលលេងជាលើកដំបូង ក្នុងក្លិបជប៉ុន Fujieda MYFC ក្រោយរងចាំអស់រយៈពេលជាយូរគិតត្រឹមថ្ងៃផ្ទេរចេញពីក្លិបក្នុងប្រទេសកម្ពុជា។

ដោយឡែក ការចូលលេងជាលើកដំបូងឲ្យក្លិបជប៉ុន របស់ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា បានទទួលការចាប់អារម្មណ៍ខ្លាំង រហូតសារព័ត៌មានកីឡាដ៏ធំ គឺ ESPN យកទៅចុះផ្សាយ នៅថ្ងៃពុធ ទី ២៥ ខែតុលា ឆ្នាំ២០១៧ ថា “កីឡាករវ័យ២៣ឆ្នាំរូបនេះដើម្បីផ្លាស់ទៅលេងនៅជប៉ុនជាអចិន្ត្រៃយ៍ គឺស្ដួចស្ដើងបំផុត”។

សារព័ត៌មានខាងលើដដែលបានបន្តទៀតថា ក្រុមបាត់ទាត់ជប៉ុន Fujieda MYFC ហាក់មិនសូវផ្តល់ការទុកចិត្តច្រើន ទៅលើកីឡាករកម្ពុជា ហៅ CV11 រូបនេះនៅឡើយ ជាក់ស្ថែងគេត្រូវបានផ្លាស់ប្តូរឲ្យចូលលេងនៅចុងម៉ោង និងម៉ោងបន្ថែម ត្រឹមតែ ៧ នាទី កណៈពេលក្លិបជប៉ុនមួយនេះនៅសល់តែ ៦ ប្រកួតក្នុងដៃទៀតប៉ុន្នោះ។

ទោះបីជាយ៉ាងណា ចាន់ វឌ្ឍនាកា បានបង្ហើបឲ្យដឹងថា ទោះខ្លួនត្រូវបានប្តូរឲ្យលេងត្រឹមរយៈពេលខ្លីក៏ដោយ រូបគេមានអារម្មណ៍សប្បាយ និងរំភើបជាខ្លាំង ព្រោះនេះគឺជាក្តីស្រម៉ៃមួយរបស់គេជាយូរមកហើយ។ គួរបញ្ជាក់ផងដែលថា ប្រកួតបន្ទាប់ ក្រុមជប៉ុន របស់ ចាន់ វឌ្ឍនាកា និងត្រូវប៉ះជាមួយ ក្រុម Tochigi នៅក្រៅផ្ទះ ដូច្នេះសូមរងចាំមើលថា ចាន់ វឌ្ឍនាកា អាចមានឱកាសជាលើកទីពីរក្នុងការប្រកួតបន្ទាប់នេះទៀតដែរឬទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor