
ចូលប្រឡូកអាជិពសិល្បៈជាច្រើនឆ្នាំនេះតារាសម្តែង និងម៉ូដែលកញ្ញា វីនវីន មិនសូវបង្ហាញភាពសិចស៊ីទេ ដោយកញ្ញាធ្លាប់បានប្រាប់ថា ខ្លាចមានការរិះគន់ពីទស្សនិកជន ព្រោះអ្នកសិល្បៈខ្មែរ ហ៊ានតែសិចស៊ីខ្លាំងបន្តិចប្រាកដជាទទួលរងពាក្យសម្តីវាយប្រហារមិនខាន។ស្រាប់តែពេលទៅដល់ប្រទេសម៉ាឡេស៊ី វីនវីន បានបង្ហាញភាពសិចស៊ីម៉ាអស់ដៃតែម្តង។

វត្តមានជាច្រើនឆ្នាំក្នុងពិភពសិល្បៈកញ្ញា វីនវីន គឺជាអ្នកសិល្បៈមួយរូបមិនសូវជំពប់នឹងរឿងអាស្រូវទេ ព្រោះតែទាំងរឿងស្នេហា និងការស្លៀកពាក់បង្ហាញខ្លួនជាសាធារណៈ នាងតែងមានការប្រឹងប្រយ័ត្នខ្ពស់ មិនឲ្យមានអ្នកទស្សនិកជន ឬក្រុមអ្នកសារព័ត៌មានចាប់ថ្នាក់បានទេ ។ ស្រាប់បតែពេល ទៅបង្ហាញខ្លួនលើទឹកដីប្រទេសម៉ាឡេស៊ីពេលនេះ វីនវីន បានស្លៀកពាក់ឈុតអាវក្នុង ខោរក្នុង មកបង្អួតឲ្យអ្នកគាំទ្រក្នុងស្រុកបានឃើញទៅវិញ។

ទោះយ៉ាងណាការបង្ហាញរូបថតស្លៀកប៊ីហ្គានីនៅប្រទេសម៉ាឡេស៊ី របស់កញ្ញា វីនវីន នៅពុំទាន់មានទស្សនិកជនចូល Comment បង្ហាញអារម្មណ៍ផ្ទាល់ខ្លួននៅឡើយទេ ។ ដោយឡែកតារាសម្តែងរូបនេះក៏មិនទាន់បានបញ្ជាក់អារម្មណ៍ពិតរបស់ខ្លួននៅឡើយដែរ ព្រោះ ពេលKqube ទាក់ទង់តាមទូរស័ព្ទ និងខលតាមហ្វេសប៊ុកជាច្រើនលើកមិនអាចទាក់ទងបាន ដូច្នេះហើយនៅមិនទាន់ដឹងថា ការដែលកញ្ញាទៅបង្ហាញរាងនៅប្រទេសម៉ាឡេស៊ីថតរូបផុសក្នុងហ្វេសជាការងារសិល្បៈ ឬជាដំណើរកម្សាន្តឯកជននោះទេ ៕

