
ខេត្តកណ្តាល៖ ជារឿងគួរឲ្យអាណោចអាធ័មពេកណាស់ ក្របី១១ក្បាល កំពុងស៊ីស្មៅជុំគ្នា នៅមាត់បឹងខណៈមេឃភ្លៀងស្រិចៗ ក៏ត្រូរន្ទះបាញ់មួយក្ឌាំង បណ្ដាលឱ្យងាប់ដួលរដូករណែល កាលពីថ្ងៃទ២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចដីស្រែប្រាំង ផ្លូវចូលព្រែកស្បូវ ស្ថិតក្នុងភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចដែលចុះទៅពិនិត្យហេតុការណ៍ បានឲ្យដឹងថា ក្របី ចំនួន១១ក្បាល ដែលងាប់ក្រោមកណ្ដាប់ដៃរន្ទះបាញ់នេះ ជារបស់អ្នកភូមិ៤នាក់ គឺ៖ ១-ឈ្មោះ យ៉ាន ហឿន ភេទប្រុស អាយុ៣០ឆ្នាំ ងាប់ក្របី ចំនួន០៥ ក្បាល។ ២-ឈ្មោះ យ៉ាន ហា ភេទប្រុស អាយុ២៦ឆ្នាំ ងាប់ក្របី ចំនួន០១ក្បាល។ ៣-ឈ្មោះ យ៉ាន យឿន ភេទប្រុស អាយុ៣៧ឆ្នាំ ងាប់ក្របី ០២ក្បាល និង ៤-ឈ្មោះ យ៉ាន វែង ភេទប្រុស អាយុ ៤៧ឆ្នាំ ងាប់ក្របី ចំនួន០៣ក្បាល។

ឧបទ្ទវហេតុខាងលើនេះ មិនប៉ះពាល់មនុស្សឡើយ ព្រោះគ្មានប្រជាពលរដ្ឋណានៅទីនោះ, ចំណែក ម្ចាស់ក្របីទាំង ០៤ នាក់ រស់នៅភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល៕
