Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ជាអតីតបេក្ខភាព នៅក្នុងការប្រលងចម្រៀងលំដាប់ថ្នាក់ពីភពលោក The Voice Cambodia រដូវកាលទី១ កញ្ញា ចំរើន សុភ័ក្រ បានថតរូបជាមួយ កុមារា ពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់The Voice Kids Cambodia រដូវកាលទី១ ដែលធ្វើឲ្យកញ្ញាចំរើន សុភ័ក្របានសរសេរលើបណ្តាញ Instagram នូវសារមួយ ដែលនិយាយពីពេជ្រ ថៃ ដែលកួរឲ្យស្រលាញ់មួយនេះ ។

ក្រោយពីទទួលបានពានរង្វាន់ The Voice Kids Cambodia កុមារា ពេជ្រ ថៃ ពិតជាបានទទួលនូវការគាំទ្រកាន់តែខ្លាំងឡើង ជាមួយនឹង ភាពក្រមិចក្រមើម បូករួមនិងការនិយាយស្តីជាដើម ។

ក្រឡែកមកមើល កញ្ញា ចំរើន សុភ័ក្រ ក៏បានបញ្ចេញ រូបភាពមួយសន្លឹក ជាមួយនឹងឃ្លាដ៏ខ្លីមួយថា «ក្មេងល្អចូលចិត្តធ្វើឲ្យគេសប្បាយ» ។

កញ្ញា ក៏បានបន្ថែមទៀតថា «គាត់ចេះគោរពចាស់ទុំណាស់» ដោយសាតែហេតុទាំងនេះ ហើយទើបមានប្រិយមិត្តជាច្រើន ស្រលាញ់ និងគាំទ្រពេជ្រ ថៃ យ៉ាងដូច្នោះ សូម្បីតែចំរើន សុភ័ក្រ ក៏និយាយពីពេជ្រ ថៃ ដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor