Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប៉ុន្មានថ្ងៃចុងក្រោយនេះ ទាក់ទងនឹងព័ត៌មាន របស់  វីរកីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី កំពុងកា្លយជាប្រធានបទក្ដៅ​ផងដែរ ពីសំណាក់អ្នកលេងហ្វេសប៊ុក បន្ទាប់ពីបងប្រុសរបស់នាង បានបញ្ចេញសារមួយដែលបង្ហាញពីការបារម្ភរបស់ខ្លួនចំពោះប្អូនស្រី

ប៉ុន្តែអ្វីទាំងអស់នេះ ត្រូវបានបង្ហាញឡើងវិញ ដោយសាមីខ្លួនផ្ទាល់ គឺ កញ្ញា ស៊ន សៀវម៉ី តាមរយៈវីដេអូ Live នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយថាការលើកឡើងរបស់បងប្រុសខ្លួន ថាអាចជាការច្រឡំ ចំណុចខ្លះ ទើប​ធ្វើឲ្យមានរឿង ភ្ញាក់ផ្អើលបែបនេះកើតឡើង។

ហើយទាក់ទងនឹង​បញ្ហាប្រាក់រង្វាន់មេដាយ និងក្រសួងវិញនោះ  វីរកីឡាការិនីតៃក្វាន់ដូ រូបនេះ បានលើកឡើងថា ៖

ខាងក្រសួងអប់រំ​គឺមិនមែន​មិនខ្វល់ពីកីឡាករ-កីឡាការិនីនោះទេ គឺតែងតែយកចិត្តទុកដាក់ជានិច្ច ហើយរឿងបញ្ហាប្រាក់រង្វាន់មិនមែនឈ្នះភ្លាម បានប្រាក់រង្វាន់ភ្លាមនោះទេ គឺខាងក្រសួងត្រូវមានលិខិត ក៍ដូចជាដំណាក់កាល ក្នុងស្នើជាច្រើនទៀត  ដោយសាររឿងហ្នឹងខាងក្រសួងផ្ទាល់មិនមែនជាអ្នកកាន់ថវិកានោះ។

សូមទស្សនាវីដេអូ ដែលកញ្ញា និយាយទាំងស្រុង៖

កញ្ញាបញ្ជាក់បន្ថែមថា នាល្ងាចថ្ងៃទី២៦ តុលា ២០១៧ នេះ កញ្ញានឹងត្រូវធ្វើដំណើរទៅប្រទេសកូរ៉េ ដើម្បីព្យាបាលរបួសជង្គង់ ហើយរយៈពេលនៃការព្យាបាលនេះ យ៉ាងហោចណាស់ក៍ត្រូវពេល៦ខែដែរ ដើម្បីអាចចូលហ្វឹកហាត់ដូចដើមវិញ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor