Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីរាត្រី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ប្រិយមិត្តពិតជាបានដឹងហើយថា ម្ចាស់ជ័យលាភីគ្រងតំណែងជា Miss Grand International 2017 គឺបានទៅលើបវកញ្ញាឯក មកពីប្រទេស ប៉េរូ ដែលមានឈ្មោះថា Maria Jose Lora។ ម្ចាស់ជ័យលាភីរូបនេះ ត្រូវបាន បវកកញ្ញាឯក Miss Grand International 2016 ផ្ទេរមកុដ តម្លៃ ៣០ម៉ឺនដុល្លា ដោយផ្ទាល់ដល់នាង។

ក្នុងនោះផងដែរ មុនពិធីផ្ទេរមកុដមកដល់ Miss Grand International 2016 តំណាងឲ្យប្រទេសឥណ្ឌូនេស៊ី ក៏បានឡើងធ្វើចំណាប់អារម្មណ៍ និងនិយាយនៅពាក្យពេជ្រមួយចំនួនចេញពីក្នុងចិត្ត ធ្វើឲ្យប្រិយមិត្តដែលបានមើលហើយមានអារម្មណ៍ក្តុកក្តួលក្នុងចិត្តជាខ្លាំង។

Miss Grand International 2016 ប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថា:

វាគឺជារឿងពិបាកណាស់ ដែលត្រូវនិយាយពាក្យ ជំរាបសួរ និងពាក្យលាព្រមគ្នាបែបនេះ ខ្ញុំមិនចង់និយាយពាក្យថាលា ចំពោះប្រិយមិត្តអ្នកគាំទ្រទាំងអស់ ជាពិសេសគ្រួសារនៃ Miss Grand International ទាំងមូល។

នាងបន្តទៀតថា:

កាលពីឆ្នាំមុន នៅសហរដ្ឋអាមេរិក ក្នុងកម្មវិធីដដែល ក្តីស្រម៉ៃរបស់ខ្ញុំបានក្លាយជាការពិត ខ្ញុំបានជាប់ជា Miss Grand International 2016 តំណាងឲ្យប្រទេសឥណ្ឌូនេស៊ី និងជា បវកញ្ញាឯក អាស៊ី ដំបូងគេ ដែលទទួលដំណែងដ៏មានតម្លៃនិងអស្ចារ្យមួយនេះ។

ជាចុងបញ្ចប់ កញ្ញា បាននិយាយទាំងទឹកភ្នែកថា:

ខ្ញុំសូមអរគុណគ្រប់យ៉ាងដែលធ្លាប់បានទទួលកន្លងមក ពីអ្នកគាំទ្រ មិត្តភក្តិ និងពិសេសពីគ្រួសារ។ ចុងក្រោយនេះខ្ញុំសូមផ្ញើរពាក្យមួយម៉ាត់ដល់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី និងប្រទេសឥណ្ឌូតនេស៊ី ថាពួកយើងគឺអាចធ្វើបានហើយ។

សូមទស្សនាវីដេអូរបស់នាងខាងក្រោម:

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor