
ដោយយោងតាមគណនីហ្វេសប៊ុក បងប្រុសរបស់ កញ្ញា ស៊ន សៀវម៉ី គឺលោក ស៊ន អេលីត បានឲ្យដឹងថា ប្អួនស្រីរបស់ លោក គឺ កីឡាការិនី ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម នឹងធ្វើការវះកាត់ជង្គង់ ដើម្បីព្យាបាលរបួសដ៏រាំរ៉ៃរបស់នាង នៅល្ងាចថ្ងៃនេះហើយ ក្នុងមន្ទីរពេទ្យមួយ ស្ថិតនៅសាធារណរដ្ឋកូរ៉េ ។
ជាគុណដ៏មហាធំធេងពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានឧត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងការចំណាយលើការព្យាបាលរបួសរបស់កញ្ញា ស៊ន សៀវម៉ី ផងដែរ ក្រោយមានការបង្ហោះសារបង្ហាញពីភាពខ្វះខាតរបស់ប្អូនស្រី ការវះកាត់ជង្គង់របស់វីរកីឡាការិនីតេក្វាន់ដូដ៏ស្រស់ស្អាតថ្ងៃនេះដែរ ពីសំណាក់លោក ស៊ន អេលីត ។
ការព្យាបាលរបួសជង្គង់នេះ ជាក្ដីស្រម៉ៃជាយូរមកហើយ របស់សៀវម៉ី ប៉ុន្ដែដោយសារកង្វះខាតថវិកាទើបត្រូវពន្យាពេលមកទល់បច្ចុប្បន្ន។ ការសម្រេចចិត្តវះកាត់ជង្គង់ទៀតសោត ដោយសារនាងចង់សម្រេចគោលដៅធំៗ ចំនួន២ ទី១ គឺការពារមេដាយមាសកីឡាអាស៊ី នាឆ្នាំ២០១៨ និងទី២ ត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន ដោយប្ដេជ្ញាចិត្តធ្វើឲ្យបានល្អបំផុត៕
Source: ElitSorn