Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីប៉ុន្មានថ្ងៃមុននេះ ម្តាយតារាសម្តែង និងតារាចម្រៀង បញ្ញា សិទ្ធិ មានអាការៈកើតជំងឺលើសឈាម ហើយបាន​ព្យាបាលក្នុងស្រុកខ្មែរមួយរយៈ ក៏បញ្ជូលទៅប្រទេសថៃ។យ៉ាង​ណាមកទល់ពេលនេះ ម្តាយរបស់លោក បានស្បើយបន្តិចហើយ ក្រោមការ​ចំណាយផ្សេងៗ លោកឧកញ៉ា ឌួង ឆាយ ជាអ្នក​ជួយរ៉ាប់រង ជាហេតុធ្វើឲ្យ បញ្ញា សិទ្ធិ មិនភ្លេចពីទឹកចិត្តលោក​ឧកញ៉ាចិត្តធម៌រូបនេះឡើយ។

លោក បញ្ញា សិទ្ធិ បានឆ្លងផុតភាពស្លន់ស្លោមួយអន្លើហើយ បន្ទាប់ពីម្តាយរបស់លោកមានសភាពធូរស្រាលពីជំងឺលើសឈាម ក្រោយពីបញ្ជូនទៅ​សង្រ្គោះនៅខេត្តសុរិន្ទប្រទេសថៃ។ម្ល៉ោះ​ហើយលោកបានពង្រឹងស្មារតីមកស្រុកខ្មែរបំពេញការងារជាបន្តទៀត ដើម្បីប្រមូលលុយយកទៅសង្រ្គោះម្តាយ ដែលសម្រាកព្យាបាលជាបន្តទៀត តាមបញ្ជាលោកគ្រូពេទ្យនាស្រុកថៃ។

ឆ្លើយឆ្លងជាមួយអ្នកយកព័ត៌មានយើង លោក បញ្ញា សិទ្ធិ ដែលខំធ្វើការស្ទើរតែអត់កម្លាំងដើម្បីយកប្រាក់ជួយម្តាយ បានថ្លែងថា ម្តាយរបស់លោកទទួលបានការចេញថ្លៃព្យាបាលជាច្រើនពីសំណាក់លោកឧកញ៉ា ឌួង ឆាយ អំឡុងពេលលោកជួបបញ្ហាបញ្ជូនគាត់ទៅថៃ គឺបានលោកឧកញ៉ានេះឯងមើលឃើញក្នុងនាមលោកជាតារាចម្រៀងច្រៀងនៅសោនក្លិប។ ដូចនេះហើយលោកមានសភាពកក់ក្តៅនៅពេលតឹងតែងអារម្មណ៍ បានមានអ្នកអាណិតស្រឡាញ់ គឺរំភើបតែម្តង។

លោកបន្តថា ម្តាយលោកកាលធ្វើទុក្ខនៅស្រុកខ្មែរឈាមឡើង១៧ហើយទៅព្យាបាលនៅគ្លីនិកមួយជិត១០ថ្ងៃ តាំងពីរាងមានកម្លាំងពេទ្យនៅទីនោះគិតតែពីចាក់នេះ ចាក់នោះបូមលុយយកៗអត់ស្វាង ធ្វើឲ្យម្តាយខ្ញុំដុនដាបទៅៗ នាំឲ្យចិត្តលោកក្តៅក្រហាយតែម្តង ដោយលោកមិនចង់គិតថា ពេទ្យស្រុកយើងមានអ្នករិះគន់ទេ តែនេះលោកជួបផ្ទាល់​ភ្នែកតែម្តង។ យ៉ាងណាលោកក៏គិតថា នោះជាពេទ្យនាំឲ្យពេទ្យផ្សេងស្អុយឈ្មោះធ្វើការមិនល្អ។ ទាំងអស់នេះហើយទើបលោកសម្រេចចិត្តនាំម្តាយទៅពេទ្យនៅសុរិន្ទប្រទេសថៃ ព្រោះមួយប្រាវនៅពេទ្យឯកជននោះអស់ជាង៣០០០ដុល្លារមិនដឹងណាណីនៅតែដុនដាប។ លោកក៏អរគុណដល់តារាចម្រៀង មាស សុខសោភា និង ទូច ស្រីលក្ខណ៍ ដែលបានជួយជាថវិកាមួយចំនួនថ្លៃព្យាបាលម្តាយលោកដែរ។

មកទល់ពេលនេះ ម្តាយលោកមានសភាពស្រាលខ្លះហើយ ដោយអាចឲ្យលោកជាកូនមកបំពេញការងារបាននៅក្នុងស្រុកខ្មែរ ដើម្បីបានរកលុយជាបន្តទៀត ព្រោះនៅសុរិន្ទលោកមានស្គាល់បងស្រីធម៌ម្នាក់នៅទីនោះគាត់ជួយមើលថែមានការអីគាត់ផ្តល់ដំណឹងរហូតដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor