Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប៉ូលិស​អេស្ប៉ាញ​ បាន​ប្រកាស​ថា​ មនុស្ស​ជា​ច្រើន​លាន​នាក់​ បាន​នាំ​គ្នា​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ តាម​ដង​ផ្លូវ​នៃ​ទីក្រុង​បាសេឡូណា​ បន្ទាប់​ពី​ការ​ធ្វើ​ប្រជាមតិ​ឯករាជ្យ​ដ៏​ចម្រូងចម្រាស​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ។ បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៤ ខែ​តុលា ឆ្នាំ​២០១៧។

Image result for 700k protest Spain's referendum crackdown in Barcelona – local police

ប៉ូលិស​ក្រុង​បាសេឡូណា​ បាន​ប្រកាស​នៅ​លើ​ព័ត៌មាន​សង្គម​ Twitter​ ថា​ មនុស្ស​ ៧សែន​នាក់​ បាន​​
ប្រមូល​ផ្ដុំ​គ្នា​ នៅ​ខាង​ក្រៅ​ការិយាល័យ​គណបក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ​ Mariano Rajoy​ នា​ទីក្រុង​បាសេឡូណា​ និង​ទីប្រជុំជន​សំខាន់​ៗ​ ដែល​មន្ត្រី​ប៉ូលិស​ បាន​ឈរ​ការពារ​។ ក្រុម​អ្នក​តវ៉ា​ បាន​ស្រែក​ និង​លើ​បដា​ពាក្យ​ស្លោក​ ហើយ​ព្រម​ទាំង​គ្រវី​ទង់​ជាតិ​ Catalan ​ (ពណ៌​ក្រហម​ និង​លឿង)​ នៅ​មុខ​ការិយាល័យ​របស់​គណបក្ស​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​អ្នក​តវ៉ា​ បាន​ចោទ​ប្រកាន់​ ថា​ ប៉ូលិស​អេស្ប៉ាញ​ បាន​ប្រើប្រាស់​ហិង្សា​រំលោភ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​របស់​ពួក​គេ​ នៅ​អំឡុង​ការ​ បោះឆ្នោត​ប្រជាមតិ​កាល​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ ៩០០នាក់​ រង​របួស​ ខណៈ​ទីក្រុង​ម៉ាឌ្រីត​ ចាត់​ទុក​ថា​ ការ​បោះឆ្នោត​នេះ​ គឺ​​ជា​រឿង​ខុស​ច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor