
ក្រោយវីដេអូ ប្រកែកតឹងសរសៃក របស់ ម៉ា ដូណា ត្រូវបានលាតត្រដាង ថាគ្រាន់តែជាការសម្ដែង ដើម្បីសាកចិត្ត ( Prank ) ក្នុងគោលបំណងដើម្បី បំផូស គំនិតប្រជាពលរដ្ឋ ឲ្យចេះស្រលាញ់ ថែរក្សាបរិស្ថាន ត្រូវបានអ្នកលេងហ្វេសប៊ុក រកឃើញកំហុសឆ្គងខ្លះៗជា បន្តបន្ទាប់។

ក្នុងនោះដែរ មានគណនីហ្វេសប៊ុក Insophal Khmer Author បានលើកឡើងថា ៖
សុំទោសខ្ញុំ ពុំមែនជាអ្នករិះគន់អីទេ គ្រាន់តែចង់ប្រាប់ថា នៅក្នុង Facebook មានអ្នកលេង Facebook ចាប់ពីកសិករ រហូតដល់នាយករដ្ឋមន្ត្រី ដូច្នេះមុននឹងធ្វើអ្វីៗ សូមគិតពិចារណាផង។
ខ្ញុំគ្រាន់តែមិនចង់ឱ្យអ្នក ដែលធ្វើខុស ក្លាយទៅជាអ្នកក្លាហាន ទៅវិញនោះទេ។
ខ្ញុំសុំសរសើរចំពោះអ្នកដែលធ្វើខុស រួចចេះទទួលកំហុស ជាជាងខិតខំ ធ្វើអ្វីៗដើម្បីបិទបាំង។ បើគេមិនដឹង យើងក៏ជាអ្នកដឹងខ្លួនឯងដែរ។
សូមប្រិយមិត្តពិចារណាតាមការគួរ។





ជាមួយនឹងវីដេអូ ដែលមានការខុសបច្ចេកទេសខាងលើ ខាងលោក គឹម សួរ ដែលជាអ្នកដឹកនាំក្នុងការសាកចិត្តនេះ ក៍ទទួលស្គាល់ដែរ ៖
មិនដឹងថាពុកម៉ែបងប្អូនមើលយល់អត់ទេនេះ។ សូមសរសើរតែម្តងពូកែររកកន្លែងដែលជាចន្លោះប្រហោងរបស់ពួកយើងមែន។ ទទួលស្គាល់ថានេះជាកំហុសបច្ចេកទេសក្នុងការកាត់វីដេអូ។ នេះគឺជាការបកស្រាយម្តងទៀតរបស់ខ្ញុំ។

ប៉ុន្តែ ខណៈដែលលោក ទទួលស្គាល់ថាវាជាកំហុសបច្ចេកទេស លោក ក៍បានបញ្ចេញវីដេអូដើម ទាំងស្រុងផងដែរ ពីអ្នកដែលបញ្ចេញវីដេអូ តឹងសរសៃក នេះមុនគេ ៖
វីដេអូទាំងស្រង់ចេញពីទូរស័ព្ទដៃរបស់ ភ័ណ សុខរ៉ា។ ក្រោយពីទស្សនាវីដេអូនេះហើយ បើពុកម៉ែបងប្អូននៅតែគិតថានេះមិនមែនជាការសំដែងទៀត ខ្ញុំមិនដឹងជាត្រូវបកស្រាយយ៉ាងម៉េចទៀតទេ Madona Cutee Nika Ma Heng-Try Nop Leang Uodom-Onendom
ជាមួយគ្នានោះ ក៍មានការឆ្លងឆ្លើយគ្នា ជាមួយក្រុមការងារ ក្នុងការដំណើររឿងនេះផងដែរ៖
បន្ទាប់ពីបានទស្សនាអស់ហើយ សូមប្រិិយមិត្តពិចារណាតាមការគួរ សូមអរគុណ ដោយក្ដីគោរពពីក្រុមការងារ អាម៉ាប៉ាប៉ាញ៉ូស !